វិចិត្រសាលជាតិអូស្ត្រាលី នឹងប្រគល់ចម្លាក់បុរាណចំនួន ៣ ដល់កម្ពុជាវិញ

អត្ថបទដោយ៖
CPA

អូស្ត្រាលី៖ វិចិត្រ សាល ជា តិ នៃ ប្រទេស អូស្ត្រាលី (NGA) បាន និយាយ ក្នុង សេចក្ដី ប្រកាសព័ត៌មាន នៅ ថ្ងៃ ព្រហស្បតិ៍ នេះ ថា ខ្លួន នឹង ប្រគល់ រូប ចម្លាក់ សំរឹទ្ធ ចំនួនបីមក ឱ្យកម្ពុជា វិញ ។

បើ តាម NGA រូប ចម្លាក់ ទាំង នោះ រួម មាន រូប ចម្លាក់ Bodhisattva Avalokiteshvara Padmapani, Bodhisattva និង Bodhisattva Avalokiteshvara Padmapani និង មាន រចនាបថ នៅ សតវត្ស ទី ៩ ដល់ ទី ១០។ រូប ចម្លាក់ ទាំង ៣ ដដែល ត្រូវ បាន NGA ទិញ យក ពី អ្នក ជួញ ដូរ វត្ថុបុរាណ ល្បី ឈ្មោះ លោក Douglas Latchford ក្នុង តម្លៃ ១,៥ លាន ដុល្លារ នៅ ឆ្នាំ ២០១១ ។

ការ ធ្វើ មាតុ ភូមិ និវត្តន៍ នៃ រូប ចម្លាក់ ទាំង នេះ ធ្វើ ឡើង ក្រោម កិច្ច សហ ប្រតិបត្តិការ រវាង ក្រសួង វប្បធម៌ និង វិចិត្រ សិល្បៈ កម្ពុជា និងវិចិត្រ សាល ជាតិ អូស្រ្តាលី ដោយ ឆ្លង កាត់ ការ ស៊ើប អង្កេតអស់ រយៈ ពេលមួយទសវត្សរ៍ ដើម្បី កំណត់ ទី កន្លែង ដើម ដែល ស្នាដៃ សិល្បៈទាំងនេះ អាចត្រូវ បានយកចេញដោយ ខុសច្បាប់ ។

ប្រធាន វិចិត្រសាល ជាតិ អូស្ត្រាលី លោក Nick Mitzevich បាន និយាយ ថា វិចិត្រសាល ជាតិ អូស្ត្រាលី មាន អំណរ គុណ ចំពោះ ការ គាំទ្រពី ភាគី ផ្សេង ៗ រួម ទាំង កម្ពុជា ក្នុង ការ កំណត់ អត្ត សញ្ញាណទី កន្លែង ដើម នៃ រូប ចម្លាក់វប្ប ធម៌ សំខាន់ ៗ ទាំងនេះ ហើយ « រីក រាយ ដែល យើង អាច ប្រគល់ វា ទៅ ប្រទេស ដើម ដ៏ ត្រឹម ត្រូវ វិញ »។

ក្នុង ពិធី ប្រគល់ ជូន នៅ វិចិត្រសាលជាតិ កាល ពី ថ្ងៃ ចុង ខែ កក្កដា កន្លង ទៅ លោក ស្រី Susan Templeman បេសកជន ពិសេស របស់ រដ្ឋាភិបាល អូស្ត្រាលី ផ្នែក សិល្បៈ វប្ប ធម៌ បាន និយាយ ថា ការ ធ្វើ មាតុភូមិ និវត្តន៍ ចម្លាក់ ទាំង ៣ បង្ហាញ ពី ភាព ចាស់ ទុំ និង ការ គោរព ដែល មាន ក្នុង ទំនាក់ ទំនង រវាង អូស្ត្រាលី និង កម្ពុជា ។

គួរ បញ្ជាក់ ថា បន្ទាប់ ពី ការ ពិគ្រោះ យោបល់ ជាមួយ កម្ពុជា រួច រូប ចម្លាក់ ទាំង ៣ គ្រោង នឹង ដាក់ តាំង បង្ហាញ នៅ វិចិត្រសាលជាតិ រយៈ ពេល ប្រហែល ៣ ឆ្នាំ សិន ខណៈ រដ្ឋាភិបាល កម្ពុជា រៀប ចំ កន្លែង ថ្មី នៅ ទីក្រុង ភ្នំពេញ ។

ជុំ វិញ បញ្ហា នេះ ផង ដែរ ឯក ឧត្តម បណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជ ទូត វិសាមញ្ញ និង ពេញ សមត្ថភាព នៃ ព្រះរាជាណាចក្រ កម្ពុជា ប្រចាំ ប្រទេស អូស្រ្តាលី បា ន កោត សរសើរ ចំពោះ ការ សម្រេច ចិត្ត របស់ រដ្ឋាភិបាល អូស្ត្រាលី និង វិចិត្រសាលជាតិ អូស្រ្តាលី ក្នុង ការ ប្រគល់ ស្នា ដៃ ចម្លាក់ មក កម្ពុជា វិញ ។

លោក មាន ប្រសាសន៍ ថា ៖ « នេះគឺជា ឱកាស ប្រវ ត្តិ សាស្ត្រ និង ជា ជំហាន ដ៏ សំខាន់ មួយ ឆ្ពោះ ទៅ រក ការ កែ តម្រូវ ភាព អយុត្តិធម៌ ពី អតីតកាល ការ ពង្រឹង តម្លៃ នៃ សម្បត្តិ វប្បធម៌ និង ការ ទទួល ស្គាល់ សារៈ សំខាន់ នៃ ការ ថែ រក្សា និង ការពារ បេតិកភណ្ឌ វប្បធម៌ » ៕ ប្រែសម្រួល: ហួន ឌីណា

ads banner