បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតបញ្ជាក់មូលហេតុធំមួយ ដែលមានការបោះឆ្នោតឱ្យកម្ពុជា រៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោកលើកទី៣៩ (Video Inside)

អត្ថបទដោយ៖
Apsara Net

បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឆ្លើយតបនឹងសំណួរជាច្រើន របស់ក្រុមអ្នកសារព័ត៌មាន ដែលចង់ដឹងថា តើហេតុអ្វីបានជាសមាគមកាយប្ញទ្ធិនារីពិភពលោក បោះឆ្នោតឱ្យប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតក្នុងឆ្នាំ២០២៦។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានវិលត្រឡប់មកមាតុប្រទេសវិញកាលពីល្ងាចថ្ងៃទី២សីហា បន្ទាប់ពីបានដឹកនាំគណៈប្រតិភូសមាគមកាយប្ញទ្ធិនារីកម្ពុជា ចូលរួមអង្គសន្និបាតលើកទី៣៨ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក នៅក្នុងប្រទេសសាយព្រឹស រវាងពីថ្ងៃទី២៦កក្កដា ដល់ថ្ងៃទី៣១ កក្កដា ឆ្នាំ២០២៣។ អប្សរាណិតរាយការណ៍

ads banner