សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ សីហា ២០២៣

១. កម្ពុជាទទួលបានជំនួយជាង ២លានដុល្លារពីអាល្លឺម៉ង់ សម្រាប់គម្រោងបោសសម្អាតមីន នៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ – FN

២. ក្រុមប្រតិបត្តិការបោសសម្អាតមីន បានសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ១ម៉ឺន២ពាន់គ្រាប់ ដែលមានទម្ងន់ជាង ២០០តោនស្ថិតនៅក្នុងភូមិសាស្ត្រស្រុកពាមជរ ខេត្តព្រៃវែង – កម្ពុជាថ្មី

៣. ដំណាំស្រូវ ជាង ១ម៉ឺនហិកតា រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅប៉ុន្មានថ្ងៃកន្លងមកនេះ – កម្ពុជាថ្មី

៤. វៀតណាមនឹងផ្ដល់វ៉ាក់សាំងការពារជំងឺប៉េស្តជ្រូកអាហ្វ្រិក ២លានដូសទៅហ្វីលីពីន – VN Express

៥. ចិនដាក់ការកំណត់លើរយៈពេលត្រឹម២ម៉ោងក្នុងមួយថ្ងៃ ឱ្យប្រើប្រាស់អ៊ីនធឺណិតរបស់កុមារ ក្រោយការព្រួយបារម្ភលើជំងឺម្ញូបភ្នែក – Straits Times

#ams1minute

ads banner