អ្នកអភិរក្ស បង្ហាញពីរូបភាពសត្វស្លាបកម្រកំពុងមានវត្តមាននៅសហគមន៍ តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង

(ភ្នំពេញ)៖ ក្រុមអ្នកអភិរក្សបានបង្ហាញពីសត្វស្លាបដ៏កម្រកំពុងមានវត្តមានជាច្រើនក្បាល នៅសហគមន៍តំបន់ការពារធម្មជាតិ ទួលនាងសាវផ្លូវហ្លួង ហើយដែលជាសហគមន៍តំបូងគេបង្អស់ដែលស្ថិតក្នុងតំបន់រ៉ាមសារស្ទឹងសែន នៃបឹងទន្លេសាប ។

សូមបញ្ជាក់ថា៖ សហគមន៍តំបន់ការពារធម្មជាតិ ទួលនាងសាវផ្លូវហ្លួង ជាសហគមន៍តំបូងគេបង្អស់ដែលស្ថិតក្នុងតំបន់រ៉ាមសារស្ទឹងសែន នៃបឹងទន្លេសាប ដែលទទួលបានការគាំទ្រថវិកា និងសម្ភារៈពីអង្គការជីវិតធម្មជាតិនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០២០ សម្រាប់ធ្វើការល្បាតនិងអង្កេតតាមដានជីវៈចម្រុះ ។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងថា៖ ដើម្បីសម្រួលដល់ការប្រមូលទិន្នន័យល្បាត អង្គការជីវិតធម្មជាតិនៅកម្ពុជាបានប្រគល់ម៉ាស៊ីនថតដល់ក្រុមល្បាតសហគមន៍ដើម្បីបង្កភាពងាយស្រួលដល់ការផ្តិតយករូបភាពកំឡុងពេលល្បាត និងស្ថានភាពជីវៈចម្រុះ ជាពិសេសសត្វស្លាបទឹកដែលមានវត្តមាននៅទីនោះ។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបានបញ្ជាក់ដែរថា ”ក្រោយពេលទទួលបានម៉ាស៊ីនថត និងវគ្គបណ្តុះបណ្តាលស្តីពីរបៀបថតរូបរួចមកឃើញថា នៅក្នុងខែកក្តដានេះ ក្រុមល្បាតសហគមន៍បានថតរូបភាពប្រភេទសត្វស្លាបទឹកកម្រមួយចំនួនបានយ៉ាងស្អាត គឺសត្វត្រដក់ធំ និងត្រយ៉ងខ្លួនស ដែលជាប្រភេទសត្វជិតផុតពូជមួយប្រភេទ និង ជិតរងការគំរាមកំហែង”។

សកម្មភាពនេះទទួលបានថវិកាគាំទ្រពីមូលនិធិសហភាពអឺរ៉ុប តាមរយៈ ទន្លេសាបយើង Our Tonle Sap ដែលបានផ្ដល់នូវឪកាសពង្រឹងសមត្ថភាព និងលទ្ធភាពរបស់សហគមន៍ ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិក្នុងតំបន់៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner