គ្រោះមហន្តរាយធម្មជាតិបណ្តាលឱ្យមនុស្សស្លាប់ និងបាត់ខ្លួន ១៤៧នាក់ក្នុងខែកក្កដា នៅប្រទេសចិន

ប៉េកាំង៖ ប្រទេសចិននៅថ្ងៃសុក្រនេះបានបញ្ជាក់ថា គ្រោះមហន្តរាយធម្មជាតិបានបណ្តាលឱ្យមានមនុស្សស្លាប់ ឬបាត់ខ្លួន ១៤៧នាក់នៅក្នុងខែកក្កដា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល ១៤០ឆ្នាំ។

ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយចិនបានបញ្ជាក់ថា មនុស្សស្លាប់ ឬបាត់ខ្លួន ១៤២នាក់នៅក្នុងរបាយការណ៍ខែកក្កដា ដែលបណ្តាលមកពីទឹកជំនន់ ឬគ្រោះមហន្តរាយភូមិសាស្រ្ត។ ចំណែកមនុស្សស្លាប់ ឬបាត់ខ្លួន ៥នាក់ទៀត គឺដោយសារគ្រោះមហន្តរាយធម្មជាតិ ដូចជាគ្រោះរាំងស្ងួត។

យោងតាមរបាយការណ៍បានបង្ហាញថា ផ្ទះសម្បែងជាង ២,៣០០ខ្នងបានដួលរលំ ហើយការខាតបង់សេដ្ឋកិច្ចផ្ទាល់មានចំនួន ១៥.៨ពាន់លានយ័ន ឬប្រមាណ ២.២ពាន់លានដុល្លារ។ ប្រទេសចិនបានទទួលរងការវាយប្រហារយ៉ាងខ្លាំង ពីអាកាសធាតុក្តៅខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ គិតចាប់ពីរលកកម្ដៅបំបែកកំណត់ត្រា រហូតដល់ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាន។

ភ្លៀងធ្លាក់យ៉ាងគំហុក បន្ទាប់ពីព្យុះទីហ្វុងដុកសូរី បានបោកបក់មកលើប្រទេសចិនដីគោក មុនពេលវាធ្វើដំណើរទៅភាគខាងជើង ហើយការធ្លាក់ភ្លៀងនោះ មានកម្រិតធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ១៤០ឆ្នាំ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner