Apple និង Samsung កាត់បន្ថយនាំចូលកុំព្យូទ័រយួរដៃទៅកាន់ទីផ្សារឥណ្ឌា
ញូវដែលី៖ និយតករឥណ្ឌាបានធ្វើឱ្យក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ធំបំផុតរបស់ពិភពលោកភ្ញាក់ផ្អើល នៅពេលដែលពួកគេបានបង្កើតកាតព្វកិច្ចអាជ្ញាប័ណ្ណ សម្រាប់ការនាំចូលគ្រឿងអេឡិចត្រូនិក គិតចាប់ពីថេប្លេតរហូតដល់កុំព្យូទ័រទាំងអស់ដែលគ្មានអាជ្ញាប័ណ្ណ។
![](https://asset.ams.com.kh/central/media/2023/08/photo_2023-08-05_12-43-23-1024x576.jpg)
Apple, Samsung និង HP ស្ថិតក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលបង្កកការនាំចូលកុំព្យូទ័រយួរដៃ និងថេប្លេតថ្មីទៅកាន់ទីផ្សារប្រទេសឥណ្ឌា បន្ទាប់ពីរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានហាមឃាត់ការនាំចេញចូលដោយគ្មានអាជ្ញាប័ណ្ណភ្លាមៗ។
ជាមួយគ្នានេះ ក្រុមហ៊ុនផលិតកុំព្យូទ័រយួរដៃក្នុងស្រុកបាននិងកំពុងត្រៀមខ្លួន សម្រាប់វិធានការរបស់រដ្ឋាភិបាលមួយចំនួន ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងការជំរុញផលិតកម្មក្នុងស្រុក ប៉ុន្តែការដាក់កំហិតអាជ្ញាប័ណ្ណភ្លាមៗបានធ្វើឱ្យឧស្សាហកម្មនេះមានការប្រុងប្រយ័ត្ន។
![](https://asset.ams.com.kh/central/media/2023/08/photo_2023-08-05_12-43-21-1024x683.jpg)
ការរឹតបន្តឹងការនាំចូលកុំព្យូទ័រយួរដៃខាងលើនេះ ជាផ្នែកមួយនៃការផ្លាស់ប្តូរគោលនយោបាយភ្លាមៗរបស់ប្រទេសឥណ្ឌា ដែលបង្កើតឡើងដើម្បីបង្អាក់ការនាំចូលគ្រឿងអេឡិចត្រូនិកពីក្រៅប្រទេស។ ផែនការរបស់ឥណ្ឌានេះ ត្រូវបានបម្រុងទុកជាផ្នែកមួយ ដើម្បីសម្រេចបាននូវមហិច្ឆតារយៈពេលវែង ជាប្រទេសឧស្សាហកម្មផលិតកម្មបច្ចេកវិទ្យាលំដាប់ពិភពលោក៕ ប្រភព៖ The Straits Times ប្រែសម្រួលដោយ៖ ឈឹម ទីណា