ឯកឧត្តម ចាយ បូរិន ដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាចុះសួរសុខទុក្ខ ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុភា ដល់គេហដ្ឋាន នៅខេត្តកណ្តាល

(កណ្តាល)៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុភា ទីប្រឹក្សាក្រសួងការពារជាតិ ដល់គេហដ្ឋាន នៅខេត្តកណ្តាល ។

ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុភា និងក្រុមគ្រួសា បានបង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ហើយយើងខ្ញុំសូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខរូបខ្ញុំ និងក្រុមគ្រួសារដល់លំនៅដ្ឋាន។

ឯកឧត្តមឧត្តមសេនីយ៍ឯក មានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពសួរសុខទុក្ខរបស់យុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យ ទំាងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ និងសូមគាំទ្រឱ្យបន្តសកម្មភាពជាប្រពៃណីនេះឱ្យបានកាន់តែច្រើនជាបន្តទៀត ។

ឯកឧត្តមឧត្តមសេនីយ៍ឯក បានរៀបរាប់ពីប្រវត្តិការងារថា បានធ្លាប់ចេញទៅប្រទសវៀតណាមនៅឆ្នាំ១៩៧៦ ហើយបានចូលបម្រើកងទ័ពនៅអង្គភាព១២៥ គណបញ្ជាការ៥៧៨ ដែលមានសមមិត្ត ហ៊ុន សែន ជាមេបញ្ជាការ ជាអ្នកបើកបររថយន្តជូនសមមិត្ត ហ៊ុន សែន ចាប់ពីខែកក្កដាឆ្នាំ១៩៧៨ រហូតដល់ខែកញ្ញា ឆ្នាំ១៩៧៨ ជាមេបញ្ជាការកងអនុសេនាធំលេខ១ ចូលរួមជាមួយកម្លាំងចលនាតស៊ូរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ វាយរំដោះប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃ ៧មករា ១៩៧៩ ហើយទទួលដំណែងជាមេបញ្ជាការយោធាខេត្តកំពង់ចាម ចូលនិវត្តន៍ បច្ចុប្បន្នឧត្តមសេនីយ៍ឯក ទីប្រឹក្សាក្រសួងការពារជាតិ៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner