ពលរដ្ឋមានជម្ងឺភ្នែកឡើងបាយ មកពីខេត្តកំពង់ធំ ២៨០នាក់ ទទួលបានការព្យាបាលឥតគិតថ្លៃ

(ភ្នំពេញ)៖ ប្រជាពលជនដែលមានជម្ងឺភ្នែកឡើងបាយមកពីខេត្តកំពង់ធំ ចំនួន ២៨០នាក់ បានទទួលការពិនិត្យនិងព្យាបាលឥតគិតថ្លៃពីក្រុមគ្រូពេទ្យមនុស្សធម៌មកពីប្រទេសអូស្ត្រាលីក្រោមការជួយឧបត្ថម្ភនិងទំនុបបម្រុង ដូចជាការធ្វើដំណើរ ការស្នាក់នៅ និងការហូបចុកពីសំណាក់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

សកម្មភាពមនុស្សធម៌នេះ បានធ្វើការពិនិត្យនិងព្យាបាលជូនប្រជាជនរយៈពេល៣ថ្ងៃចាប់ពីទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

ការពិនិត្យ និងព្យាបាលភ្នែកឡើងបាយជូនប្រជាជនដែលមានជម្ងឺភ្នែកទាំង២៨០នាក់នេះ មានការចូលរួមពីក្រុមយុវជនស្ម័គ្រចិត្តនៃធនាគារជាតិនៃកម្ពុជា ហការជាមួយក្រុមគ្រូពេទ្យមនុស្សធម៌ មកពីប្រទេសអូស្ត្រាលី តាមរយៈអង្គការ AHHA (Australian Health Humanitarian Aid) មូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) និងមូលនិធិរក្សាកុមារ (Raksa Koma Foundation)។

នៅក្នុងសកម្មភាពពិនិត្យ និងព្យាបាលនេះ ក៏ទទួលបានការចុះពនិត្យ និងយកចិត្តទុកដាក់យ៉ាងហ្ម៉ត់ចត់បំផុតពីលោកជំទាវ បណ្ឌិត ជា សិរី ដោយបានសាកសួរសុខទុក្ខពីស្ថានភាពអ្នកជម្ងឺក្រោយទទួលបានការព្យាបាលរួចផងដែរ ។

សូមរំលឹកថា ប្រជាជនមានជម្ងឺភ្នែកឡើងបាយទាំង ២៨០នាក់មកពីខេត្តកំពង់ធំ ដែលទទួលការពិនិត្យនាពេលនេះ បន្ទាប់ពីទទួលបានវិនិច្ឆ័យក្នុងអំឡុងពេលនៃការពិនិត្យនៅស្រុកស្ទោង ខេត្តកំពង់ធំ កាលថ្ងៃទី១៦ និងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ក្រោមការដឹកនាំដោយលោកជំទាវបណ្ឌិត ជា សិរី សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់មូលនិធិចក្ខុខ្មែរ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner