ឯកឧត្តម កែន តារា ៖ ការងារភស្តុភារ លើកកម្ពស់ធានាការដឹកនាំបញ្ជា ឆ្លើយតបបាន តាមផែនការ និងយុទ្ធសាស្ត្រកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា
(ខេត្តកំពង់ស្ពឺ)៖ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញការងារភស្តុភារ កងទ័ពជើងគោក ឆ្នាំ២០២៣ ជំនានើទី៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឹន កងទ័ពជើងគោក ពេជ្រនីល ខេត្តកំពង់ស្ពឺ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែនតារា មេបញ្ជាការរងកងទ័ពជើងគោក នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បញ្ជាក់ថា ការងារភស្តុភារ រួមចំណែកលើកកម្ពស់ការដឹកនាំបញ្ជា ការបំពេញភារកិច្ចប្រកបដោយជោគជ័យ ប្រសិទ្ធភាព ការទទួលខុសត្រូវខ្ពស់ ក្នុងការធានាជីវភាពរស់នៅជូនកងទ័ព ។
ឯកឧត្តម កែន តារា បានចាត់ទុកថា៖ ការងារភស្តុភាជាភារកិច្ចមួយនៅក្នុងចំណោមភារកិច្ចនានារបស់កងយោធពលខេមរភូមិន្ទ ក្នុងការលើកកម្ពស់ និងបង្កើនសមត្ថភាព ប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ សំដៅបង្កគ្រប់លទ្ធភាពជូនគ្រប់កងឯកភាព ក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។
ឯកឧត្តម កែន តារា បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ពីគ្រូយោធាចារ្យ ត្រូវយកចិត្តទុកដាក់រៀនសូត្រឲ្យអស់ពីសមត្ថភាពខ្លួន ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុងវគ្គឲ្យបានល្អ ត្រូវយកអស់កម្លាំងកាយចិត្តខិតខំរៀនសូត្រ ដើម្បីប្រែក្លាយជានាយទាហានដែលមានសមត្ថភាពពេញលេញ គុណភាព និងជាក់លាក់ ជារបងការពារជាតិរឹងមាំ ។ ចំពោះគ្រូយោធាចារ្យត្រូវយកចិត្តទុកប្រើប្រាស់សមត្ថភាពជំនាញខ្លួន បង្ហាត់បង្រៀនផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗជូនដល់សិក្ខាកាមងាយយល់សង្ឍឹមថាពេលបញ្ចប់វគ្គទទួលបានលទ្ធលល្អប្រសើរ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី ដួង វណ្ណនឿន នាយរងការិយាល័យទី៤ កងទ័ពជើងគោកបានឲ្យដឹងថា ការិយាល័យទី៤ កងទ័ពជើងគោក បានដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភាឆ្នាំ២០២៣ សិក្សារយៈពេល ៦១ថ្ងៃ ។ ចាប់ពីថ្ងៃទី២ ខែសីហា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ។ មានកម្មសិក្សាការីចូលរួមរៀនចំនួន ៦៥នាក់ សិក្ខាកាមចំនួន ៥០នាក់ គ្រូយោធាចារ្យ និងអ្នកបម្រើការចំនួន ១៥នាក់។ មកពីបណ្តាកងឯកភាពចំណុះកងទ័ពជើងគោក ។ សិក្សាខ្លឹមសារមេរៀន រួមមាន៖ ជំនាញភស្តុភារ អប់រំចិត្តសាស្ត្រ និង លំហាត់របៀប ៕
ប្រភព ៖ កងទ័ពជើងគោក