ឯកឧត្តម កើត ឆែ ណែនាំមន្ត្រីចំណុះឱ្យរដ្ឋបាលរាជធានី ត្រូវខិតខំបណ្ដុះបណ្ដាល ការរៀនសូត្របន្ថែម

(ភ្នំពេញ)៖ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញតំណាងឱ្យ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំទៅដល់មន្ត្រីរដ្ឋបាលរាជធានី មន្ត្រីរបស់ខណ្ឌទាំង១៤ក៏ដូចជាមន្ត្រីសង្កាត់ទាំងអស់ ត្រូវតែខិតខំ បណ្ដុះបណ្ដាលការរៀនសូត្របន្ថែម សំដៅធ្វើយ៉ាងណាឲ្យលទ្ធផលការងារ ទទួលបានជោគជ័យបន្ថែមទៀត។

ការជំរុញបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងវគ្គបណ្តុះបណ្តាល ស្ដីពីការពង្រឹង និងអភិវឌ្ឍសមត្ថភាពដឹកនាំក្នុងអង្គភាព ប្រកបដោយសុខដុមនីយកម្ម នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម កើត ឆែ បានមានប្រសាសន៍ថា យើងទាំងអស់ ក្នុងនាមជាថ្នាក់ដឹកនាំ ជាមេកើយរបស់គេ ត្រូវតែមានព្រហ្មវិហារធម៌ ចំពោះកូនចៅ មិនអាចបំផ្លិចបំផ្លាញកូនចៅរបស់ខ្លួននោះទេ។ លោកបានបញ្ជាក់ថា អំណាចគឺជាភ្លើង ប្រសិនបើយើងយកភ្លើងនេះទៅប្រើឲ្យខុសគោលដៅ នោះវានឹងបំផ្លិចបំផ្លាញគេហើយ ប៉ុន្តែបើយើងយកភ្លើងនេះទៅប្រើត្រឹមត្រូវគោលដៅ វានឹងធ្វើឲ្យថ្នាក់ក្រោមរបស់យើង មានភាពរីកចម្រើន ។ ប៉ុន្តែផ្ទុយទៅវិញ បើយើងយកភ្លើងនេះ ទៅបំភ្លេចបំផ្លាញគេ នោះគេនឹងរកគ្រប់មធ្យោបាយ ដើម្បីពន្លត់ភ្លើងនេះហើយ ៕

ដោយ ថេត វិចិត្រ+ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner