ជនសង្ស័យ ៧៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន២៨ករណី ថ្ងៃទី១៩ខែសីហា
អត្ថបទដោយ៖
ជឹម ភារ៉ា
(ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៧៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៨ករណី ទូទាំងប្រទេស នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ៧៧នាក់ រួមមាន ៖ +ជួញដូរ ៣ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)។ +ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ២០នាក់ (ស្រី ៥នាក់)។ +ប្រើប្រាស់ ១៥ករណី ឃាត់ ៥៣នាក់ (ស្រី ៥នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែសីហា រួមមាន ៖ -មេតំហ្វេតាមីន (Ice) = ៣០,៧៥ក្រាម។ -កេតាមីន (Ke) = ៧៩៥៩,៩៤ក្រាម។
លទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ១២អង្គភាព៕
ដោយ ៖ ប៊ុនធី ភារ៉ា




ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕