ព្រឹទ្ធសមាជិករដ្ឋសភា ប្រកាសស្ដីពីការសម្រេចអំពីសុពលភាព នៃអាណត្តិរបស់តំណាងរាស្រ្ដ នីតិកាលទី៧ នៃរដ្ឋសភា

(ភ្នំពេញ)៖ ព្រឹទ្ធសមាជិករដ្ឋសភា បានប្រកាសស្ដីពីការសម្រេចអំពីសុពលភាព នៃអាណត្តិ របស់តំណាងរាស្រ្ដ នីតិកាលទី៧ នៃរដ្ឋសភា ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការសម្រេចអំពីសុពលភាពនៃអាណត្តិ របស់តំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលចុះហត្ថលេខាដោយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ។

សូមជម្រាបថា សម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ ត្រូវបានធ្វើឡើងបន្ទាប់ពីសម័យប្រជុំលើកដំបូងរដ្ឋសភា ដែលធ្វើឡើងក្រោមព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបិទបញ្ចប់ ជាមួយនឹងការថតរូបទុកជាអនុស្សាវរីយ៍ នៅមុខវិមានរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានអានឈ្មោះតំណាងរាស្ត្រជាប់ឆ្នោតទាំង ១២៥ រូប នៅក្នុងសម័យប្រជុំរដ្ឋសភា ដែលក្នុងនោះ មានសមាជិករដ្ឋសភា ក្មេងជាងគេចំនួន ៥រូប។

បន្ទាប់ពីទទួលបានការប្រកាសសុពលភាពនេះហើយ តំណាងរាស្ត្រទាំង ១២៥ រូប នឹងត្រូវស្បថចូលកាន់តំណែង ក្នុងព្រះបរមរាជវាំង នៅមុខព្រះភក្ត្រព្រះមហាក្សត្រ និងសម្តេចព្រះសង្ឃរាជទាំងពីរគណៈ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner