សារអបអរសាទររបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាស់ ប៊ុលគីយ៉ាស់ ព្រះមហាក្សត្រនៃប្រទេសព្រុយណេ ជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖សារអបអរសាទររបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាស់ ប៊ុលគីយ៉ាស់ (Sultan Haji Hassanal Bolkiah) ព្រះមហាក្សត្រនៃប្រទេសព្រុយណេ ជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២២ខែសីហា ឆ្នាំ២០២៣នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧នៃរដ្ឋសភាបានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ជាមួយគ្នានោះ រដ្ឋសភាក៏បានអនុម័តគាំទ្រដល់ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា, ឯកឧត្តមបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ និងឯកឧត្តម វង សូត ជាអនុប្រធានទី២។
សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា៕ដោយ៖ពលជ័យ