សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ សីហា ២០២៣
១. បច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៤ និងមានគម្រោងវិនិយោគសរុបចំនួន ៥៦១គម្រោង – AMS Economy
២. ក្រុមហ៊ុនលទ្ធកម្មស្បៀងអាហាររដ្ឋរបស់ឥណ្ឌូនេស៊ី BULOG កំពុងរិះរក ការនាំចូលអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ា ដើម្បីបង្កើនស្តុករបស់រដ្ឋាភិបាល – ខ្មែរថាមស៍
៣. កសិករចិញ្ចឹមជ្រូកនៅក្នុងប្រទេសកម្ពុជាប្រមាណ ៧០% ផ្ដើមបោះបង់អាជីពមួយនេះ ដោយសារតម្លៃសាច់ជ្រូកធ្លាក់ចុះ – កម្ពុជាថ្មី
៤. ជប៉ុននឹងចាប់ផ្តើមបញ្ចេញកាកសំណល់ទឹក វិទ្យុសកម្មជាង១លានតោន ដែលឆ្លងកាត់ការបន្សុទ្ធរួចពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា នៅថ្ងៃទី២៤ សីហា – CNA
៥. ក្រុមហ៊ុនអចលនទ្រព្យចិន China Evergrande Group ដែលកំពុងជួបវិបត្តិ បានដាក់ពាក្យសុំការការពារពីម្ចាស់បំណុលនៅក្នុងតុលាការក្ស័យធនរបស់អាមេរិក – Reuters
#ams1minute