ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់តំណែង និងតែងតាំងថ្នាក់ដឹកនាំខុទ្ទកាល័យ និងពិធីការនាយករដ្ឋមន្ដ្រី
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បញ្ចប់មុខតំណែង និងតែងតាំងថ្នាក់ដឹកនាំខុទ្ទកាល័យ និងពិធីការឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញទទួលបាននៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា នាយកខុទ្ទកាល័យរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺឯកឧត្តម ហូ សិទ្ធី ឋានៈស្មើទេសរដ្ឋមន្ដ្រី ដែលអមដោយនាយក នាយិការង ចំនួន២៣រូប។
ដោយឡែក ពិធីការនាយករដ្ឋមន្ដ្រី មានលោកជំទាវ សុងឡេង បូរ៉ា ជានាយិកា ឋានៈស្មើរដ្ឋមន្ដ្រី អមដោយពិធីការចំនួន៣រូប ៕ដោយ: វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។