អង្គការសមាគមនៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ថ្កោលទោសក្រុមប្រឆាំងជ្រុលនិយមកាត់តរូបភាពបំភ្លៃការពិត

អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានធ្វើការថ្កោលទោសចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស និងក្នុងប្រទេស ដែលបានកំពុងធ្វើសកម្មភាពនយោបាយ ក្នុងគោលបំណងបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងជាតិ រវាងខ្មែរ និងខ្មែរ។

អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានមើលឃើញថា ប៉ុន្មានថ្ងៃកន្លងមកនេះ ឃើញក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស និងក្នុងប្រទេស បាននិងកំពុងធ្វើសកម្មភាពកាត់តរូបភាពបំភ្លៃការពិត ញុះញង់លាបពណ៌ ប្រឌិតបំពុលសង្គមក្នុងចេតនាបំបែក បំបាក់សាមគ្គីភាពផ្ទៃក្នុងជាតិ បំផ្លាញសន្តិភាព ស្ថិរភាព និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ ដែលមិនអាចអត់ឱនឲ្យបានឡើយ។ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មេត្តាជួយមានវិធានការច្បាប់ទៅលើក្រុមប្រឆាំងជ្រុលនិយមទាំងនោះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

ads banner