ឯកអគ្គរាជទូតតែងតាំងថ្មីចំនួន៧រូប អញ្ជើញចូលថ្វាយបង្គំលាព្រះមហាក្សត្រមុននឹងចេញទៅបំពេញបេសកកម្មការទូត

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកឧត្តម ជាឯកអគ្គរាជទូតតែងតាំងថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា ចំនួន៧រូប ចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ដើម្បីក្រាបថ្វាយបង្គំលាព្រះមហាក្សត្រ មុននឹងចេញទៅបំពេញបេសកកម្មការទូតរបស់ឯកឧត្តម ជាឯកអគ្គរាជទូត ដែលនឹងប្រព្រឹត្តទៅក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។

ឯកអគ្គរាជទូតទាំង៧រូបនោះ មានដូចជា៖
១-ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសបារាំង អ៉ីតាលី ព័រទុយហ្គាល់ ម៉ាល់តា ព្រះរាជាណាចក្រអេស៉្បាញ បូរីក្សត្រអង់ដ័រ និងបូរីក្សត្រម៉ូណាកូ ដែលមាននិវេសនដ្ឋាននៅទីក្រុងប៉ារីស
២-ឯកឧត្តម ឡាយ សំកុល ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅចក្រភពអង់គ្លេស អៀរឡង់ ព្រះរាជាណាចក្រដាណឺម៉ាក ស៊ុយអែត ន័រវែស និងសាធារណរដ្ឋហ្វាំងឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងឡុងដ៌
៣-ឯកឧត្តម សុក ជា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋតួកគី តាហ្ស៊ីគីស្ថាន អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន ហ្សកហ្ស៊ី កៀហ្ស៊ីស៊ីស្ថាន សាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន និងរដ្ឋអ៉ីស្រាអែល ដែលមាននិវេសនដ្ឋាននៅក្រុងអង់ការ៉ា
៤-ឯកឧត្តម ទាន សំណាង ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលមាននិវេសនដ្ឋាននៅទីក្រុងហ្សាកាតា
៥-ឯកឧត្តម ហ៊ុលក្រង ផាណង ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសឡាវ
៦-ឯកឧត្តម ឈាង ធីរ៉ា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សាធារណរដ្ឋប៉ូឡូញ សាធារណរដ្ឋឆែក សាធារណរដ្ឋក្រូអាត សាធារណរដ្ឋហុងគ្រី សាធារណរដ្ឋស្លូវ៉ាគី សាធារណរដ្ឋស្លូវេនី និងប្រទេសអ៊ុយក្រែន ដែលមាននិវេសនដ្ឋាននៅទីក្រុងប៊ែរឡាំង
៧-ឯកឧត្តម តាន់ ប៊ុនប៉ា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសស៊ែប៊ី៕
ដោយ៖ពលជ័យ

ads banner