លេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន៖ វិទ្យុអាស៊ីសេរី ផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋាន ខ្វះការយល់ដឹង ធ្វើឡើងក្នុងចេតនាទុច្ចរិត និងបំភាន់សាធារណជនជាតិនិងអន្តរជាតិ

ភ្នំពេញ៖ លេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន នៃទីស្តីការគណៈរដ្ឋមន្ត្រី បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុង និងសម្ដែងការសោកស្តាយ ជាទីបំផុតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋាន ខ្វះការយល់ដឹង ធ្វើឡើងក្នុងចេតនាទុច្ចរិត និងបំភាន់សាធារណជនជាតិនិងអន្តរជាតិ។ នេះបើយោងតាមសេចក្តីប្រកាសបដិសេធព័ត៌មានរបស់លេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះ។

ប្រភពដដែលបានគូសបញ្ជាក់ថា តបទៅនឹងការផ្សាយព័ត៌មានតាមគេហទំព័ររបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ (RFA Khmer) កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ក្រោមចំណងជើងថា «ពលរដ្ឋសោកស្តាយព្រែកមួយដែលខ្មែរក្រហមជីក បាត់បង់ទៅវៀតណាមក្រោយបោះបង្គោលព្រំដែន» លេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន សូមប្រកាសបដិសេធនិងច្រានចោលទាំងស្រុង និងសម្ដែងការសោកស្តាយ ជាទីបំផុតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋាន ខ្វះការយល់ដឹង ធ្វើឡើងក្នុងចេតនាទុច្ចរិត និងបំភាន់សាធារណជនជាតិនិងអន្តរជាតិ៕
សូមជូនសេចក្តីប្រកាសបដិសេធព័ត៌មានដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ads banner