ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា អំពាវនាវពលរដ្ឋកម្ពុជា ចូលរួមគាំទ្រ រាជរដ្ឋាភិបាល បន្តវេន ដើម្បីបុព្វហេតុ សុខសន្តិភាព និហការអភិវឌ្ឍន៍

ឆ្លូង-ក្រចេះ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា បានអំពាវនាវចំពោះប្រជាជនកម្ពុជាទាំងមូល សូមចូលរួមអបអរសាទរគាំទ្រ ការចាប់ផ្តើមសកម្មភាពដ៏ក្លៀវក្លាស្វាហាប់ នៃរាជរដ្ឋាភិបាលកម្ពុជាបន្តវេន ក្រោមមគ្គុទ្ទេសក៍របស់ ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពសម្រាប់អនាគតរុងរឿងរបស់សង្គមជាតិ និងប្រជាជនកម្ពុជា គ្រប់ជំនាន់ជាដរាបតរៀងទៅ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន បានធ្វើការអំពាវនាវបែបនេះ ខណៈជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីថ្លែងអំណរគុណនិងផ្សាយដំណឹងពីយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលប្រសូត្រចេញពីការបោះឆ្នោតជាតិ តាមលក្ខណៈប្រជាធិបតេយ្យ នៅថ្ងៃ២៣ ខែកក្តដា ឆ្នាំ២០២៣កន្លងមក ។

ពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅវត្តមុនីសាគរ (ហៅវត្តដងក្តោង)ស្ថិតក្នុងភូមិដងក្តោង ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះដោយមានការចូលរួមពីលោក លោកស្រី ក្រុមការងារចុះមូលដ្ឋានថ្នាក់ខេត្ត ស្រុក និងមន្រ្តីមូលដ្ឋានភូមិ ឃុំ សរុបមានអ្នកចូលរួមប្រមាណ២៣០០នាក់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារចុះជួយខេត្តក្រចេះ បានថ្លែងអំណរគុណដ៏ថ្លៃថ្លាជូនចំពោះពលរដ្ឋនៅឃុំពង្រ ក៏ដូចជាឃុំដទៃទៀតនៅខេត្តក្រចេះ ទាំងមូលដែលបានចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យបានទទួលជ័យជំនះដ៏ត្រចះត្រចង់ភ្លូកទឹកភ្លូកដីនៅ ទូទាំងប្រទេសក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីថ្ងៃ២៣ខែកក្តដាឆ្នាំ២០២៣កន្លងមក។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងពីកម្មវិធីនយោបាយ នៃយុទ្ធសាស្រ្តបញ្ចកោណ តំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព ដែលផ្តោតជាសំខាន់លើកម្មវិធី ផែនការសកម្មភាព និងគោលដៅជាអាទិភាព សំដៅបន្តជំរុញការអភិវឌ្ឍលើគ្រប់វិស័យសេដ្ឋកិច្ច សង្គម ពង្រឹងភាពធន់នៃជីវភាពប្រកប ដោយវិបុលភាពរបស់ប្រជាជនដែលជាកត្តាធានាយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថេរភាព និងវឌ្ឍនភាពសង្គមជាតិ តទៅមុខឥតអាក់ជារៀងដរាប។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនក៏បានលើកឡើងពីរឿងគ្រឿងញៀនដែលកំពុងចោទជាបញ្ហាប្រឈមរួមចំពោះសង្គមជាតិយើងដែលទាមទារឲ្យមានការចូលរួមយ៉ាងទូលំទូលាយរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសក្នុងបេសកកម្មថ្មីរបស់អាជ្ញាធរជាតិគឺ កំចាត់បទឧក្រិដ្ឋកម្មគ្រឿងញៀន គាំពារអ្នករងគ្រោះ ដើម្បីអនាគតរបស់កម្ពុជា ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner