នាយករដ្ឋមន្រ្តីសង្ហិបុរី៖ ការកសាងប្រទេសសម្រាប់មនុស្សជំនាន់ក្រោយ គឺជាការងារសំខាន់បំផុត
សង្ហិបុរី៖ នាយករដ្ឋមន្រ្តីសង្ហិបុរី លោក លី សៀនឡុង បាននិយាយនៅថ្ងៃទី២៧ ខែសីហានេះថា ការទទួលខុសត្រូវដ៏សំខាន់បំផុតរបស់រដ្ឋាភិបាល នោះគឺការពង្រឹងសេដ្ឋកិច្ចសម្រាប់មនុស្សជំនាន់ក្រោយ។
នាយករដ្ឋមន្រ្តីសង្ហិបុរី លោក លី សៀនឡុង បានថ្លែងក្នុងពិធីពិសារអាហារសាមគ្គីនៅថ្ងៃបុណ្យជាតិនៅឯក្លឹបសហគមន៍ Teck Ghee ថា មនុស្សចាស់នឹងទទួលបាននូវការយកចិត្តទុកដាក់ រួមជាមួយជំនួយទប់ស្កាត់ផលប៉ះពាល់ដល់តម្លៃនៃការរស់នៅ នៅពេលដែលប្រទេសជាតិរីកចម្រើន។
លោក លី បានគូសបញ្ជាក់យ៉ាងដូច្នេះថា ទំនួលខុសត្រូវដ៏សំខាន់បំផុតរបស់យើង គឺទៅអនាគត ត្រូវធ្វើឱ្យប្រាកដថា សិង្ហបុរីនឹងមានការរីកចម្រើន… ធ្វើឱ្យប្រាកដថា កូនរបស់យើងត្រូវបានរៀបចំយ៉ាងល្អ… ធ្វើឱ្យប្រាកដថា សេដ្ឋកិច្ចរបស់យើងរឹងមាំ ហើយសិង្ហបុរីត្រូវបានការពារយ៉ាងល្អ ជាពិសេសពួកយើងអាចឆ្ពោះទៅមុខប្រកបដោយទំនុកចិត្ត។
នាយករដ្ឋមន្រ្តីសង្ហិបុរីរូបនេះបានសង្កត់ធ្ងន់ថា ទំនុកចិត្តខាងលើនេះ នឹងធានាបាននូវអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រទេសសិង្ហបុរី ដោយមិនគិតពីព្រឹត្តិការណ៍ពិភពលោក មិនថា ជាជំងឺរាតត្បាត Covid-19, ភាពតានតឹងរវាងមហាអំណាច ឬសង្រ្គាមនៅអ៊ុយក្រែននោះទេ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

