ការប្រកួតបង្ហាញសម្លៀកបំពាក់សត្វឆ្មានៅសហរដ្ឋអាមេរិក ទាក់ទាញអ្នកស្រលាញ់សត្វយ៉ាងច្រើនកុះករ

វ៉ាស៊ីនតោន៖ ពលរដ្ឋអាមេរិកបានដាក់បង្ហាញសត្វឆ្មារបស់ពួកគេ ក្នុងការប្រកួតប្រជែងមួយនៅក្នុងកម្មវិធីសត្វចិញ្ចឹមប្រចាំឆ្នាំលើកទី១០ ឬ (the New England Meow Outfit’s 10th Annual Allbreed and Household Pet Cat Show) នៅទីក្រុងNatick រដ្ឋMassachesetts។

លោកស្រី Iris Zinck អ្នកគ្រប់គ្រងកម្មវិធីសត្វចិញ្ចឹមបាននិយាយថា ការប្រកួតប្រជែងសំលៀកបំពាក់សត្វឆ្មា បានក្លាយជារឿងដ៏ពេញនិយមមួយ ហើយកម្មវិធីនេះជាការសាទរដល់សត្វចិញ្ចឹមរបស់មនុស្ស។ លោកស្រីបន្តថា នេះគឺជាឱកាសដ៏អស្ចារ្យមួយ ដើម្បីស្វែងយល់ពីពិភពសត្វឆ្មា។យើងមានពូជសត្វឆ្មាជាង ៣០ប្រភេទនៅទីនេះ ខណៈដែលមនុស្សភាគច្រើនមិនដឹងថា សត្វឆ្មាមានពូជប៉ុន្មាននោះទេ។

អ្នកស្រី Kathy Lynch ម្ចាស់ឆ្មាដែលចូលរួមកម្មវិធីនេះ បាននិយាយថា ជារៀងរាល់ឆ្នាំ គាត់បានស្លៀកសំលៀកបំពាក់ប្លែកដល់សត្វឆ្មារបស់គាត់ ដើម្បីបង្ហោះនៅលើផេកហ្វេសបុក។ ហើយសម្រាប់កម្មវិធីក្នុងឆ្នាំនេះ អ្នកស្រីបានជ្រើសរើសយកឈុតសម្លៀកបំពាក់ចោរសមុទ្រដល់សត្វឆ្មារបស់គាត់។

ម្ចាស់ឆ្មាម្នាក់ទៀត គឺអ្នកស្រី Gloria Schmitz ក៏បានបញ្ជាក់ដែរថា កម្មវិធីប្រកួតនេះ គឺជាទីកន្លែងដ៏អស្ចារ្យសម្រាប់អ្នកស្រឡាញ់ឆ្មា និងម្ចាស់ឆ្មាដូចគ្នា។ មានពូជឆ្មាផ្សេងៗគ្នាជាច្រើននៅទីនេះ ហើយមានរឿងសប្បាយៗជាច្រើនដែលត្រូវធ្វើ ក្នុងនោះក៏មានរង្វាន់សម្រាប់អ្នកឈ្នះការប្រកួតផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner