លោក KIM JONG WON ផ្ញើសារអបអរសាទររដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី

ភ្នំពេញ៖ លោក KIM JONG WON ថ្នាក់ដឹកនាំ-បុគ្គលិកក្រុមហ៊ុន BRACH OF SAMWON CONSTRUCTION CO.,LTD បានផ្ញើសារអបអរសាទរ ជូនចំពោះ ឯកឧត្តម ប៉េង ពោធិ៍នា ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ និងតែងតាំងជា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី ។

សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមាន ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងទៅលើសមាសភាពគណៈរដ្ឋមន្រ្តី ថ្មីនេះ ។

សភាពគណៈរដ្ឋមន្ត្រីនេះ ក៏មានឯកឧត្តម ប៉េង ពោធិ៍នា ត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ផងដែរ ៕ ដោយ វណ្ណលុក

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner