ការស្ទង់មតិមួយបង្ហាញថា យុវជនកូរ៉េខាងត្បូង ១.២៦លាននាក់គ្មានការងារធ្វើ

សេអ៊ូល៖ ទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េខាងជើង បានឱ្យដឹងនៅថ្ងៃទី២៧ ខែសីហានេះថា យុវជនកូរ៉េខាងត្បូងជាង ១.២៦លាននាក់កំពុងគ្មានការងារធ្វើ ដោយជាងពាក់កណ្តាលនៃពួកគេមានបរិញ្ញាបត្រ ឬការសិក្សាខ្ពស់ជាងនេះ។

យោងតាមការស្ទង់មតិមួយបានបង្ហាញថា គិតត្រឹមខែឧសភា ឆ្នាំ២០២៣នេះ មនុស្សចំនួន ៨.៤១លាននាក់ដែលមានអាយុចន្លោះពី១៥ទៅ២៩ឆ្នាំ ក្នុងនោះ ៤.៥២លាននាក់បានបញ្ចប់ការសិក្សា។ ប៉ុន្តែក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សាទាំងអស់ មាន១.២៦លាននាក់គ្មានការងារធ្វើ ខណៈដែល៥៣.៨ភាគរយ ឬមនុស្សវ័យក្មេងប្រហែល ៦៧៨,០០០នាក់មានសញ្ញាបត្រមហាវិទ្យាល័យ ឬខ្ពស់ជាងនេះ។

ក្នុងចំណោមប្រជាជនដែលគ្មានការងារធ្វើ ៤០,៩ភាគរយកំពុងរៀបចំទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការធ្វើតេស្តការងារ, ការប្រឡងចូលបម្រើការងារក្របខណ្ឌរដ្ឋ, ការប្រឡងចូលបម្រើការងារស៊ីវិល និងការប្រឡងចូលបម្រើការងារក្នុងក្រុមហ៊ុនជាដើម។ ក្នុងចំណោមអ្នកដែលមានការងារធ្វើ មានតែ ៥០,៦ភាគរយប៉ុណ្ណោះ បាននិយាយថា ការងាររបស់ពួកគេត្រូវនឹងមុខជំនាញរបស់ខ្លួន៕

ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner