ឯកឧត្តម ហ៊ុន ម៉ាណែត៖ ផ្តាំទៅអ្នកប្រឆាំងថា ខ្ញុំគ្មានពេលទេ បើចង់ឈ្លោះ សូមឈ្លោះជាមួយអ្នកនាំពាក្យរបស់ខ្ញុំទៅ ពេលវេលារបស់ខ្ញុំ គឺជាមួយប្រជាពលរដ្ឋ
(ភ្នំពេញ) ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងផ្តាំទៅអ្នកប្រឆាំងថា ប្រសិនបើគេចង់ឈ្លោះជាមួយខ្ញុំ ខ្ញុំមិនចង់ឈ្លោះជាមួយគេ ខ្ញុំគ្មានពេលវេលាទេ បើចង់ឈ្លោះ ឈ្លោះជាមួយអ្នកនាំពាក្យរបស់ខ្ញុំទៅ ពេលវេលារបស់ខ្ញុំ គឺជាមួយប្រជាពលរដ្ឋ»។

ឯកឧត្តមនាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជា១៨០០០នាក់ នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា ខ្ញុំគ្មានពេលឆ្លើយតបទៅនឹងការវាយប្រហាររបស់អ្នកណាទេ បើខ្ញុំមើលក្នុងបណ្ដាញសង្គម គឺមើលពីបញ្ហារបស់ប្រជាពលរដ្ឋ ដើម្បីយើងឃើញ ហើយដោះស្រាយបានទាន់ពេលវេលា។ ដូច្នេះខ្ញុំគិតថា ខ្ញុំយកពេលវេលាមកប្រើដើម្បីផលប្រជាពលរដ្ឋ ប្រសើរជាងស្ដាប់អ្នកវិភាគទាំងនោះ ។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដែរថា ប្រសិនបើជេរខ្ញ៉ំច្រើន ប្រយ័ត្នខូចសុខភាពខ្លួនឯង គេងមិនលក់ ៕




អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត និង សួង ពិសិដ្ឋ