នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអង្គការសហប្រជាជាតិ (Video Inside)
នាយករដ្ឋមន្ត្រីថ្មីបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់នូវការត្រៀមធ្វើដំណើរចូលរួម ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ ក្នុងក្រុងញូយ៉កសហរដ្ឋអាមេរិក ទន្ទឹមនឹងសេចក្តីរាយការណ៍ថាក្រុមប្រឆាំងបានរៀបចំធ្វើបាតុកម្មមួយ ប្រឆាំងនឹងដំណើរទស្សនកិច្ចរាជរដ្ឋាភិបាលថ្មីនៅទីនោះ។
កិច្ចប្រជុំប្រចាំរបស់អង្គការសហប្រជាជាតិដែលប្រមូលការជួបជុំថ្នាក់ដឹកនាំនានា លើសកលោក ត្រៀមនឹងចាប់ផ្តើមពីថ្ងៃទី១៨កញ្ញា ខែក្រោយនេះហើយ។ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងត្រៀមថ្លែងសុន្ទរកថានៅថ្ងៃទី២២កញ្ញា ក្នុងវេទិការបស់ពិភពលោកនោះ។
សេចក្តីរាយការណ៍ពីសហរដ្ឋអាមេរិក, គម្រោងដឹកនាំធ្វើបាតុកម្មដែលចង់រារាំងមិនឱ្យអង្គការសហប្រជាជាតិ ទទួលស្គាល់រាជរដ្ឋាភិបាលថ្មីនោះ នឹងរួមមានមេខ្លោងដឹកនាំម្នាក់ឈ្មោះ អ៊ឹង ឫទ្ធី ដែលរស់នៅក្នុងក្រុងឡូវ៉ែល រដ្ឋម៉ាសាឈូសិត។ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាបាតុកម្មដែលចង់រារាំងរាជរដ្ឋាភិបាលថ្មី របស់ក្រុមធ្វើនយោបាយប្រឆាំងផ្កាប់មុខនោះ នឹងមិនទទួលបានជោគជ័យឡើយ។