សម្ដេចតេជោសែនបង្ហោះសាររំលឹកមន្ត្រីបន្តវេនវ័យក្មេង (Video Inside)
អត្ថបទដោយ៖
Apsara Net
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដាស់តឿនក្រើនរំលឹកដល់អ្នកបន្តវេនវ័យក្មេង ក្នុងកញ្ចប់រាជរដ្ឋាភិបាលថ្មីក្រោយការទើបចូលបំពេញការងាររយៈពេល៨ថ្ងៃជាលើកដំបូងរបស់ខ្លួន។
ជាមួយនឹងការបង្ហោះសារដាស់តឿននោះ សម្តេចតេជោបានសរសេរបញ្ជាក់ថា សាររបស់សម្តេចនេះ គឺជាការរំលឹកដល់មន្ត្រីបន្តវេនតាមស្ថាប័ន សូមមានការប្រុងប្រយ័ត្នលើភាពអគុណធម៌សម្រាប់ការរៀបចំមន្ត្រីក្នុងអាណ្ណត្តិថ្មី។
សម្តេចតេជោបានថ្លែងបញ្ជាក់ថា «ខ្ញុំគាំទ្រការកែទម្រង់ តែមិនគាំទ្រការរៀបចំណា ដែលខ្វះការឱ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការ ក្នុងរយៈពេលកន្លងមក ហើយត្រូវបានដកចេញដោយគ្មានមូលហេតុដែរ»។
សារបង្ហោះដាស់តឿននេះ គឺជាប្រសាសន៍របស់សម្តេច ដែលបាននិយាយក្នុងអង្គប្រជុំដើមអាណ្ណត្តិទី៦ ឆ្នាំ២០១៨ ប្រាប់បណ្តាថ្នាក់ដឹកនាំ ក្នុងគណរដ្ឋមន្ត្រីជំនាន់នោះ។