អាមេរិក៖ ព្យុះសង្ឃរា Idalia ដ៏មានឥទ្ធិពល វាយលុករដ្ឋផ្លរីដា

វ៉ាស៊ីងតោន ឌីស៊ី៖ ព្យុះសង្ឃរា Idalia បានវាយលុកពាសពេញរដ្ឋផ្លរីដា កាលពីថ្ងៃពុធ សប្តាហ៍នេះ ហើយត្រូវបានចាត់ទុកថា ជាខ្យល់ព្យុះដ៏គ្រោះថ្នាក់ និងខ្លាំងក្លា ដែលនាំមកនូវព្យុះដ៏មហន្តរាយដល់សហគមន៍ឆ្នេរសមុទ្រ និងបានផ្តាច់អគ្គិសនីដល់អ្នកប្រើប្រាស់រាប់ពាន់នាក់។

មន្ត្រីបាននិយាយថា នៅពេលដែលបក់ចូលទៅក្នុងរដ្ឋជិតខាង សំដៅលើរដ្ឋGeorgia ព្យុះសង្ឃរា Idalia បានចុះខ្សោយទៅជាព្យុះត្រូពិច។ ទោះជាយ៉ាងណា វាកំពុងធ្វើឱ្យតំបន់ផ្លរីដា មានភ្លៀងធ្លាក់រហូតដល់ ១០អ៊ីញ ឬ ២៥ សង់ទីម៉ែត្រ និងនាំមកនូវការជន់លិច ដែលគំរាមកំហែងដល់អាយុជីវិតពីការកើនឡើងនៃទឹក ដែលផ្លាស់ទីក្នុងដី។

ក្រុមមន្ត្រីពណ៌នា ព្យុះសង្ឃរា Idalia និងទឹកដែលមានការកើនឡើងខ្ពស់ដែលអាចសម្លាប់ជីវិតបានថា ជាព្រឹត្តិការណ៍មួយក្នុងមួយជីវិតសម្រាប់តំបន់ភាគពាយព្យនៃរដ្ឋផ្លរីដា ដែលរងផលប៉ះពាល់ខ្លាំងបំផុត។

ទោះបីមិនមានការបញ្ជាក់អំពីការស្លាប់ភ្លាមៗ មន្ត្រីរដ្ឋបាននិយាយថា អ្នកឆ្លើយតបដំបូង រួមទាំងក្រុមស្វែងរក និងជួយសង្គ្រោះកំពុងប្រតិបត្តិការ ប៉ុន្តែបានព្រមានថា វាអាចត្រូវការពេលវេលា ដើម្បីទៅដល់តំបន់ដាច់ស្រយាលជាច្រើនទៀតដែលត្រូវបានរារាំងដោយដើមឈើរលំ ហើយតំបន់ខ្លះ ទឹកឡើងខ្ពស់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner