រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីពិនិត្យរោងចក្រផលិតប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក

មូស្គូ៖ លោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ត្រួតពិនិត្យរោងចក្រផលិតប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក។

រូបភាពដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី បានបង្ហាញលោករដ្ឋមន្ត្រីការជាតិរុស្ស៊ី Sergei Shoigu ត្រួតពិនិត្យរោងចក្រនៅក្នុងតំបន់ Tula ភាគខាងត្បូងនៃទីក្រុងម៉ូស្គូ ដែលផលិតប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយជាមួយនឹងវីដេអូ ក្រសួងនិយាយថា លោករដ្ឋមន្ត្រី Shoigu បានបញ្ជាឱ្យបង្កើន “ការងារផលិត និងជួសជុលឧបករណ៍ចាប់រ៉ាដា” ដែលប្រើនៅក្នុងប្រតិបត្តិការយោធារបស់រុស្ស៊ី នៅប្រទេសអ៊ុយក្រែន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner