អ្នកនាំពាក្យរដ្ឋាភិបាល ៖ បារាំងថ្កោលទោសរដ្ឋប្រហារនៅប្រទេសហ្គាបុង

ប៉ារីស៖ អ្នកនាំពាក្យរដ្ឋាភិបាលលោក Olivier Veran បាននិយាយ កាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រទេសបារាំង “ថ្កោលទោសរដ្ឋប្រហារដែលកំពុងដំណើរការ” នៅក្នុងប្រទេសហ្គាបុង។

លោក Olivier Veran អ្នកនាំពាក្យរដ្ឋាភិបាលបានបន្ថែមថា ប្រទេសបារាំងកំពុងឃ្លាំមើលព្រឹត្តិការណ៍យ៉ាងដិតដល់ ហើយបញ្ជាក់ម្តងទៀតនូវបំណងប្រាថ្នារបស់ខ្លួន ក្នុងការឲ្យច្បាស់លាស់ថា លទ្ធផលនៃការបោះឆ្នោតត្រូវបានគោរព ដោយគេដឹងថា សំដៅទៅលើការបោះឆ្នោតប្រធានាធិបតី ដែលមានជម្លោះកាលពីថ្ងៃសៅរ៍ នៅក្នុងប្រទេសនៃតំបន់អាហ្វ្រិកខាងលិចមួយនេះ។

កាលពីព្រឹកថ្ងៃពុធ ទី៣០ ខែសីហា មន្ត្រីយោធាបាននិយាយថា ពួកគេបានផ្តួលរំលំលោកប្រធានាធិបតី Ali Bongo ដែលកាន់អំណាចអស់រយៈពេល ១៤ ឆ្នាំ ប៉ុន្មានម៉ោង បន្ទាប់ពីលោកត្រូវបានប្រកាសថា ជាអ្នកឈ្នះនៅក្នុងការបោះឆ្នោត កាលពីថ្ងៃសៅរ៍។ នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ ពួកយោធាអះអាងថា លទ្ធផលបោះឆ្នោតត្រូវបានលុបចោល ហើយ “ស្ថាប័នទាំងអស់នៃសាធារណរដ្ឋ” ត្រូវបានរំលាយ។

មេដឹកនាំនៃរដ្ឋប្រហារបានតែងតាំងប្រធានសន្តិសុខជាតិ លោកឧត្តមសេនីយ៍ Brice Oligui Nguema ជាប្រធានអន្តរកាល ដែលពួកគេហៅថា «ប្រធានគណៈកម្មាធិការសម្រាប់ការផ្លាស់ប្តូរ និងការស្ដារឡើងវិញនៃស្ថាប័ន»។

ខណៈពេលដែលលោកស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ បន្ទាប់ពីរដ្ឋប្រហារ ប្រធានាធិបតីប្រទេសហ្គាបុង លោក Ali Bongo Ondimba បានអំពាវនាវឱ្យ «មិត្តភ័ក្តិទូទាំងពិភពលោក ធ្វើឱ្យមានសកម្មភាពអន្តរជាតិ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner