សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ សីហា ២០២៣

អត្ថបទដោយ៖
AMS OneMinute

១. ៧ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជិត ២៣០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ – FN

២. សមាគមស្វាយចន្ទីកម្ពុជា៖ តម្លៃស្វាយចន្ទីបានហក់ឡើងវិញ បន្ទាប់ពីកសិករផ្អាកលក់ចេញនាប៉ុន្មានខែកន្លងមកនេះ ដោយសារតម្លៃទាប – កម្ពុជាថ្មី

៣. ៧ខែ ឆ្នាំ២០២៣ ការនាំចេញស្បែកជើង ស្រោមជើងនិងវត្ថុប្រហាក់ប្រហែលផលិតនៅកម្ពុជា ទៅទីផ្សារអន្តរជាតិ សម្រេចបានជាង ៨០៨លានដុល្លារ ថយចុះជាង២០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ – ភ្នំពេញបុស្តិ៍

៤. កាណាដា បញ្ជាក់ពីការរកឃើញករណីឆ្លងដំបូង នៃកូវីដ១៩ បំប្លែងថ្មី BA.2.86 – AFP

៥. សហរដ្ឋអាមេរិក ប្រកាសផ្ដល់ជំនួយយោធាបន្ថែម ២៥០លានដុល្លារ សម្រាប់អ៊ុយក្រែន – TASS

#ams1minute

ads banner