ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងថា៖ “រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តនិរន្តរភាពនៃគោលនយោបាយអាណត្តិទី៦

អត្ថបទដោយ៖
AMS OneMinute

ហើយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តនិរន្តរភាពគោលនយោបាយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដើម្បីវិស័យដីធ្លីបម្រើផលប្រយោជន៍ដល់ការអភិវឌ្ឍជាតិកាន់តែខ្លាំងឡើងថែមទៀត។”

“គោលបំណងសំខាន់របស់ខ្ញុំគឺ ចែករំលែកផ្លែផ្កានៃសន្តិភាពដែលប្រជាជាតិយើងទទួលបានដោយលំបាក ក្រោមការលះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោ ដល់ប្រជាជនយើង តាមរយៈការផ្តល់ឱកាស និងលទ្ធភាពឱ្យប្រជាពលរដ្ឋយើងទទួលបានផ្ទះសមរម្យ មាននិរន្តភាពនៃប្រាក់ចំណូល ទីក្រុង និងទីប្រជុំជនមានបរិស្ថានរស់នៅល្អ និងបន្តរៀបចំផែនការប្រើប្រាស់ដីធ្លីដើម្បីលើកកម្ពស់ផលប្រយោជន៍សេដ្ឋកិច្ចថែមទៀត”។

រដ្ឋមន្ត្រីរៀបចំដែនដីកម្ពុជាថ្លែងក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Ueno Atsushi នាថ្ងៃទី៣១ សីហា ២០២៣។

#ams1minute

ads banner