នាយករដ្ឋមន្ត្រី៖ ការតែងតាំងទីប្រឹក្សា ឬ ជំនួយ ការ ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា ទទួលបានងារ តែគ្មានឋានៈស្មើទៀតឡើយ

(ភ្នំពេញ)៖ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានសម្រេចនឹងធ្វើការវះ កាត់លើការតែងតាំងទីប្រឹក្សា ឬ ជំនួយការ ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា ដើម្បីកុំឲ្យប៉ះពាល់ប្រសិទ្ធភាពការងារ ជាសមូហភាពរួម របស់ រាជរដ្ឋាភិបាល។

នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតសរុបជិត ២ម៉ឺននាក់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ចំពោះអ្នកតែងតាំង តំណែងរួចហើយ គឺ ត្រូវទុករយៈពេល៦ខែ ដើម្បីឲ្យមន្ត្រីពាក់ព័ន្ធធ្វើការសម្រេចចិត្ត។ ប៉ុន្តែនាពេលដ៏ខ្លីខាងមុខនេះ នឹងមានការចេញព្រះរាជក្រឹត្យកំណត់អំពីការផ្ដល់គោរមងារជាទីប្រឹក្សា ឬ ជំនួយការថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា ហើយចាប់ពីពេលនេះតទៅ គឺគ្មាន ការតែងតាំងមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ទទួលបានងារជាទីប្រឹក្សា តែគ្មានឋានៈស្មើតទៅទៀតឡើយ ។ ការធ្វើបែបនេះ ក៏បញ្ជៀសនូវការប្រកួត ប្រជែងការចង់បាននូវតួនាទីជាទីប្រឹក្សាឋានៈស្មើផងដែរ។

ឯកឧត្តមបញ្ជាក់ថា នៅពេលនេះ រាជរដ្ឋាភិបាល កំពុងរៀបចំ ច្បាប់មួយ ដើម្បីបែងចែកនូវតួនាទីទាំងនេះ។ ក្រោយពីច្បាប់នេះចេញ រាល់ការផ្ដល់ងារជាទីប្រឹក្សាដែលមានឋានៈស្មើ នឹងត្រូវផ្ដល់ជូនតែអ្នកដែលមិនមានតួនាទីក្នុងរាជការប៉ុណ្ណោះ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner