សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ កញ្ញា ២០២៣

១. តាមរយៈលទ្ធផលបឋមនៃម៉ាស៊ីនថតស្វ័យប្រវត្តិលើកទី១ អង្គការអភិរក្សអន្តរជាតិ បានកត់ត្រាសត្វព្រៃចំនួន២១ប្រភេទ ដែលជិតផុតពូជក្នុងតំបន់ជួរភ្នំក្រវាញកណ្តាល – AMS Central

២. ឯកអគ្គរដ្ឋទូតអាមេរិក៖ កម្ពុជាជាប្រទេសតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ជាមួយអាមេរិក ដែលនេះជាគំរូសម្រាប់ប្រទេសឥណ្ឌូប៉ាស៊ីហ្វិកផ្សេងទៀត – កម្ពុជាថ្មី

៣. ក្រសួងកសិកម្ម ចង់ប្រើប្រាស់ដ្រូនឈ្លបយកការណ៍បទល្មើសព្រៃឈើ និងនេសាទ – ថ្មីៗ

៤. ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសជប៉ុនធ្វើទស្សនកិច្ចនៅ Fukushima រំពឹងថានឹងមានការគាំទ្រពីអាមេរិកជុំវិញបញ្ហាអាហារសមុទ្រ – Reuters

៥. ប្រធានាធិបតីអ៊ុយក្រែន ថាប្រទេសរបស់លោកអភិវឌ្ឍបាននូវអាវុធថ្មីមួយ ដែលមានសមត្ថភាពវាយប្រហារលើគោលដៅស្ថិតនៅចម្ងាយ ៧០០គីឡូម៉ែត្រ – AFP

#ams1minute

ads banner