ក្លឹបហាត់ប្រាណ THE PLACE ប្រារព្ធខួប ១៣ឆ្នាំ ជាមួយការប្តេជ្ញាផ្តល់ភាពងាយស្រួលដល់ភ្ញៀវ

ភ្នំពេញ៖ THE PLACE (Fitness Center) ជាក្លឹបហាត់ប្រាណមួយមានលក្ខណៈធំទំនើបទាន់សម័យលំដាប់ Premium Club នៅកម្ពុជា ដែលផ្តោតសំខាន់លើការបម្រើសេវាកម្មល្អ និងការថែទាំបរិស្ថានទីតាំងហាត់ប្រាណស្អាត និងមានសុវត្ថិភាព។ គិតមកទល់ពេលនេះ THE PLACE មាន ៣សាខា រួមមានសាខាខណ្ឌបឹងកេងកង, ខណ្ឌទួលគោក និងនៅក្នុងផ្សារទំនើបអ៊ីអន ១ ជាន់ទី ៤។

អ្នកគ្រប់គ្រងទូទៅក្លឹបហាត់ប្រាណ THE PLACE បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៣នេះ គឺជាខួប ១៣ឆ្នាំរបស់ក្លឹបហាត់ប្រាណ THE PLACE សាខាបឹងកេងកង ចាប់តាំងពីបើកដំណើរការកាលពីឆ្នាំ២០១០ ស្ថិតក្រោមទុនវិនិយោគរបស់វិនិយោគិនខ្មែរទាំងស្រុង។ អ្នកគ្រប់គ្រងទូទៅបន្តថា THE PLACE សាខាបឹងកេងកង មានបុគ្គលិកបម្រើសេវាកម្មជូនដល់ភ្ញៀវមានចំនួន ៤០នាក់ ក្នុងនោះក៏មានគ្រូបង្វឹកផ្ទាល់ដល់ភ្ញៀវ ជាមួយនឹងឧបករណ៍ Technogym ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងការទទួលស្គាល់មកពីប្រទេសអ៊ីតាលី។

ជាងនេះទៅទៀត THE PLACE ក៏មានការហាត់ប្រាណជាក្រុមផងដែរ ជាមួយមិត្តភក្តិ និងសមាជិកក្លឹប ដើម្បីហាត់ធាក់កង់ (RPM) (Bodypump) និងហាត់យ៉ូហ្គា (Yoga) មានឈ្មោះថា Les Mills ដែលទិញអាជ្ញាប័ណ្ណពីប្រទេសស្វីស។
អ្នកគ្រប់គ្រងទូទៅបន្ថែមថា ការប្រារព្ធខួប ១៣ឆ្នាំនេះ រៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្ត និងថ្លែងអំណរគុណដល់ភ្ញៀវទាំងអស់ ដែលតែងតែជឿទុកចិត្ត និងផ្តល់ការគាំទ្រដល់ក្លឹបហាត់ប្រាណ THE PLACE រហូតមក ក្នុងនោះមានភ្ញៀវខ្លះគាំទ្រចាប់ពី ៥ឆ្នាំ ១០ឆ្នាំ និង១៣ឆ្នាំ។

អ្នកគ្រប់គ្រងទូទៅបានបញ្ជាក់ទៀតថា ភ្ញៀវគាំទ្រ THE PLACE ភាគច្រើនជាជនបរទេស ហើយភ្ញៀវក្នុងស្រុកវិញ ភាគច្រើនជាភ្ញៀវធ្វើការងារក្នុងក្រុមហ៊ុន, ធុរជនប្រុស និងស្រី ហើយសន្ទុះនៃការគាំទ្ររបស់ពួកគាត់កាន់តែកើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner