ម៉ាឡេស៊ីត្រៀមថវិកា ១,៨ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ផែនការមេឧស្សាហកម្មជាតិ

គូឡាឡាំពួរ៖ ក្រសួងពាណិជ្ជកម្មម៉ាឡេស៊ី នៅថ្ងៃទី១ ខែកញ្ញានេះ បានប្រកាសថា រដ្ឋាភិបាលនឹងបែងចែកថវិកា ១.៧៧ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ផែនការមេឧស្សាហកម្មជាតិ ដែលត្រូវអនុវត្តនៅឆ្នាំ ២០៣០។

ក្រសួងពាណិជ្ជកម្មម៉ាឡេស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផែនការនេះ មានគោលបំណងអភិវឌ្ឍវិស័យផលិតកម្មឱ្យកាន់តែរឹងមាំ តាមរយៈការជំរុញការប្រកួតប្រជែងផ្នែកអាជីវកម្មខ្នាតតូច និងមធ្យម និងតាមរយៈការបង្កើតការងារដែលមានជំនាញខ្ពស់។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា ផែនការដ៏ធំនេះ នឹងតម្រូវឱ្យមានការវិនិយោគសរុបប្រមាណ ៩៥ពាន់លានរីងហ្គីត ដែលភាគច្រើនពីវិស័យឯកជន។

លោក អាន់វ៉ា បាននិយាយនៅក្នុងពិធីសម្ពោធផែនការមេនេះថា ការបង្កើតឱកាសការងារដែលមានតម្លៃខ្ពស់នេះ គឺមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់ និងពង្រីកសង្គមវណ្ណៈកណ្តាល។ លោក អាន់វ៉ា បន្ថែមថា ផែនការនេះទៀតសោត មានគោលបំណងបង្កើនគុណតម្លៃនៃវិស័យផលិតកម្មដល់ ៦.៥ភាគរយក្នុងរយៈពេល ៧ឆ្នាំ ហើយគម្រោងជំរុញកំណើនការងារនៅក្នុងវិស័យនេះដល់ ២.៣ភាគរយចាប់ពីឆ្នាំ ២០៣០៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner