អតីតអ្នកប្រដាល់គុនខ្មែរ ជា ស្រួច វិភាគថា ម៉ឺន មេឃា មានភាគខ្ពស់ដណ្តើមបានខ្សែក្រវ៉ាតពីកីឡាករ ឡុង បេនលឿនក្នុងជំនួបថ្ងៃទី៣ កញ្ញា

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ អតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះមួយរូបដែលបានអង្រួនសង្វៀន ប្រដាល់គុនខ្មែរយ៉ាងកក្រើក កាលពីអំឡុង១៩៩៨-២០០០ លោក ជា ស្រួច បានវិភាគថា ជំនួបប៉ះគ្នារវាងកីឡាករ ម៉ឺន មេឃាជាអ្នកដណ្តើមខ្សែក្រវ៉ាត់ និង ឡុង បេនលឿនជាអ្នកការពារខ្សែក្រវ៉ាត់ ធ្វើឡើង នៅថ្ងៃទី៣ ខែ កញ្ញា ឆ្នាំ២០២៣ កីឡាករ ម៉ឺន មេឃា ជាអ្នកមានភាគរយៈឈ្នះខ្ពស់ជាងដែលមានរហូតដល់ទៅ៦០%ខណៈកីឡាករ ឡុង បេនឿន អ្នកការពារខ្សែក្រវ៉ាត់មានភាគរយឈ្នះមានត្រឹមតែ៤០%ប៉ុណ្ណោះ។

លោក ថា រវាងកីឡាករគុនខ្មែរទាំងពីររូបនេះបច្ចេកទេសប្រកួតល្អដូចគ្នា ពិសេស កំពុងឡើងជើងដូចគ្នា និងកម្លាំងពេញប្រហាក់ប្រហែលគ្នា ប៉ុន្តែ ឡុង បេនលឿនល្អជង្គង់ ខណៈម៉ឺន មេឃា ល្អកណ្តាប់ដៃធ្ងន់ និងមានការវាយចេញចូលរហ័សលឿនមានភាគរយឈ្នះខ្ពស់ជាង។

ដោយឡែក កីឡាករ ម៉ឺន មេឃា កំពុងតែហ្វឹកហាត់ជាមួយឱពុកដើម្បីពង្រឹងសមត្ថភាពត្រៀមដណ្តើមខ្សែក្រវ៉ាត់ពីកីឡាករ ឡុង បេន លឿន បានបញ្ជាក់ឲ្យដឹងដែរថា សម្រាប់ជំនួបនៅថ្ងៃទី៣ រូបគាត់ហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អខិតខំសម្រួចអាវុធប្រជែងឲ្យបានខ្សែក្រវ៉ាត់ពីកីឡាករ ឡុង បេនលឿន ដ្បិតបច្ចុប្បន្ន កីឡាករ ឡុង បេន លឿន ជាកីឡាករគុនខ្មែរល្អកំពុងឡើងជើង។

កូនប្រុសអតីតស្តចប្រដាល់គុនខ្មែររូបនេះ បានបញ្ជាក់ទៀតថា សម្រាប់ជំនួបដ៏តានតឹងនេះ រូបគាត់បានដាក់ក្តីសង្ឈឹមភាគរយឈ្នះមានរហូតដល់៧០% ដ្បិតរូបគាត់ធ្លាប់យកឈ្នះ កីឡាករល្អជង្គង់ ឡុង បេនលឿនម្តងរួចមកហើយ។ សម្រាប់ជំនួបប៉ះគ្នានៅថ្ងៃទី៣ ខែ កញ្ញា កីឡាករ ទាំងពីររូបនេះ ប្រកួតលើទម្ងន់៦៣គីឡូកន្លះ ម៉ឺន មេឃា ជាអ្នកវាយដណ្តើមខ្សែក្រវ៉ាត់ រីឯកកីឡាករ ឡុង បេនលឿនជាអ្នកការពារខ្សែក្រវ៉ាត់ ហើយ ប្រសិនបើការវាយពិន្ទុប្រដំប្រសងគ្នាភាគរយឈ្នះអទិភាពគឺម្ចាស់ខ្សែក្រវ៉ាត់ កីឡាករ ឡុង បេន លឿន៕

រូបភាព ងីម ឆៃហួត អត្ថបទ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner