ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី០៤ ដល់ទី០៧ ខែកញ្ញា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជា ណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ ខ្ពស់ អញ្ជើញ ចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅនៅ រដ្ឋធានីហ្សាការតា ពីថ្ងៃទី ០៤ ដល់ទី០៧ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រធា នប្តូរវេន អាស៊ានឆ្នាំនេះ។នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់សួងការ បរទស និងសហប្រតិបត្តិការអន្តរជាតិនៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ។

សេចក្តីប្រកាសព័ត៌មានបានបន្តថា អញ្ជើញអមដំណើរសម្ដេចមហាបវរ ធិបតី នាយករដ្ឋមន្រ្តី រួមមានឯកឧត្តម លោកជំទាវ ជា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ ផ្នែកឯកជន សំខាន់ៗជាច្រើនរូបរបស់កម្ពុជា ដែលនេះជាការគូស បញ្ជាក់ ពីសារៈសំខាន់នៃព្រឹត្តិការណ៍តំបន់នេះ។

ប្រភពដដែលបន្តថា ក្រោមមូលបទ “សារៈសំខាន់អាស៊ាន៖ ស្នូល នៃកំណើន» កិច្ចប្រជុំកំពូលនឹងផ្តោតលើការជំរុញចក្ខុ- វិស័យសហ គមន៍ អាស៊ានឆ្នាំ២០២៥ ដែលផ្ដល់ជាផែនទីចង្អុលផ្លូវមួយដ៏ សំខាន់ សម្រាប់ការពង្រឹង ឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាព ស្ថាប័ន ក្នុងគោលដៅស្វែងរកផលប្រយោជន៍សម្រាប់ ប្រជាជនរបស់ ខ្លួននៅលើឆាកអន្តរជាតិ។ បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការ យក ចិត្តទុកដាក់លើ ការពូនជ្រុំសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បីសម្រេចបាននូវអាស៊ានឆ្នាំ២០៤៥។

របៀបវារៈសំខាន់ៗ រួមមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុ ចស្តីពី មីយ៉ាន់ម៉ា និងសេចក្តីសម្រេច ផ្សេងៗទៀតរបស់ថ្នាក់ ដឹកនាំអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាលើទស្សនវិស័យ អាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តី បារម្ភរួម។

នៅក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីហ្សាការតាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជា មួយឯកឧត្តមប្រធានាធិបតី ចូកូ វីដូដូ។ សម្ដេចមហាបវរធិបតី នាយក រដ្ឋមន្រ្តី ក៏នឹងមានជំនួបទ្វេភាគីជាមួយសមភាគីអាស៊ាន និងថ្នាក់ ដឹកនាំពិភពលោកសំខាន់ៗមួយចំនួន ផងដែរ៕ ដោយ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner