កិច្ចជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា តំណាងភាគីកម្មករលើកឡើង តួលេខចំនួន ២១៥ដុល្លារ ខណៈតំណាងភាគី និយោជកលើកឡើង នូវតួលេខចំនួន ២០១ដុល្លារ

(ភ្នំពេញ)៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសមួយក្រោយកិច្ចជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានាថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២៣នេះឱ្យដឹងថាក្នុងកិច្ចប្រជុំលើកទី៣នេះខាង តំណាងភាគីកម្មករនិយោជិត បានលើកឡើងនូវតួលេខចំនួន ២១៥ ដុល្លារអាមេរិក និងខណៈខាងតំណាងភាគីនិយោជក (ថៅកែ)វិញបានលើកឡើងនូវតួលេខចំនួន ២០១ដុល្លារអាមេរិក ។

គួរបញ្ជាក់ថា ក្នុងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បាន បន្តកិច្ចប្រជុំរបស់ខ្លួនចាប់ពីម៉ោង ៩០០នាទីព្រឹក ដល់ម៉ោង ១៣:៣០នាទីរសៀលនេះ ដើម្បីបន្តពិភាក្សាកំណត់ ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។

នៅក្នុងជំនួបពិភាក្សា នៃកិច្ចប្រជុំទ្វេភាគីចំនួន ២លើកផ្សេងគ្នា និងកិច្ចប្រជុំត្រីភាគីចំនួន ១លើក ភាគីទាំងពីរបានបន្តលើកហេតុផល និងបង្ហាញនូវគោលជំហរផ្ទៃក្នុងរបស់ខ្លួនទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និង ភាពចាស់ទុំអំពីសំណើរបស់ខ្លួន។ នៅក្នុងកិច្ចប្រជុំទាំង ៣លើកនេះ តំណាងភាគីរាជរដ្ឋាភិបាលក៏បានសម្រប សម្រួល និងផ្ដល់នូវការពន្យល់បន្ថែមលើចំណុចនានា ដែលតំណាងភាគីកម្មករនិយោជិត និងតំណាងភាគី និយោជកមានចម្ងល់ផងដែរ ។

ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា ក្នុងអង្គប្រជុំពុំទាន់បានសម្រេចលទ្ធផលតួលេខរួមនៅឡើយទេ ហើយបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត នៅម៉ោង ៩០០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា នៅក្នុង២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន ២០០ដុល្លារក្នុងមួយខែ ប្រសិនបើបូកនឹងប្រាក់ អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលចន្លោះពី ២១៧ ទៅ ២២៨ដុល្លារក្នុងមួយខែ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner