ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា បានបើកជាផ្លូវការ

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានជម្រុញអោយមន្រ្តីអាជ្ញាកណ្តាលតាមសហព័ន្ធកីឡាជាតិ ពង្រឹងការកាត់សេចក្តីដោយយុត្តិធម៌ មិនលម្អៀង ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។
លោក ហួត សេងទ្រី ប្រធានគណៈកម្មការរៀបចំការប្រកួត បានអោយដឹងថា ការប្រកួតកីឡាមធ្យមសិក្សានេះ ចាប់ផ្ដើមពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដែលមានចំនួនក្រុមប្រតិភូកីឡា មកពី២៥រាជធានី-ខេត្ត និងមានគ្រូបង្វឹក កីឡាករ កីឡាការិនី សរុប ៣២៥៧ នាក់ លើ១២ប្រភេទកីឡា ស្មើនឹង១០៥ វិញ្ញាសា។ កីឡាទាំង ១២ ប្រភេទនោះ រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូន ឃ្លីលើតុ តាក្វាន់ដូ WT(World Taekwondo) តេក្វាន់ដូ ITF (International Taekwondo Federation) ប៊ូល និង ប៉េតង់ គុនល្បុក្កតោ ហែលទឹក និងការ៉ាតេ។

ឯកឧត្តម វ៉ាត់ ចំរើន បានអំនាវពាវ ដល់អាជ្ញាកណ្តាល និងចៅក្រមរបស់សហព័ន្ធកីឡាជាតិ ទាំង១២ ត្រូវប្រកាន់ខ្ជាប់ភាពមិនលម្អៀង ចំពោះការកាត់ក្តីលើទីលានប្រកួត និងការកំណត់លទ្ធផលទុក ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍កីឡាករ-កីឡាការិនី វ័យក្មេងរបស់យើង។

ជាមួយគ្នានេះ កីឡាករ កីឡាការិនីទាំងអស់ ត្រូវប្រកួតឲ្យអស់សមត្ថភាព ដោយឈរលើ គោលការណ៍ Fair- Play មិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការល្អរវាងសិស្ស និងសិស្ស ពីវិទ្យាល័យមួយទោវិទ្យល័យមួយ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner