៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់ករណី (Video Inside)

មានប្រទេសចំនួន ៤នៅអាស៊ាន ដែលមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧៤ម៉ោងកន្លងមកនេះ។ ប្រទេសកម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មិនបានរកឃើញអ្នកឆ្លងថ្មីឡើយ។

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ២ពាន់ ៧៨ករណី កើនឡើងចំនួន ១ពាន់ ៤៣៥ បើប្រៀបធៀបនឹង ៧២ម៉ោងដូចគ្នា កាលពីសប្តាហ៍មុន។

ក្នុងចំណោមប្រទេសទាំង ៤ នៅអាស៊ាន ដែលរកឃើញមានឆ្លង រួមមានប្រទេសវៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, និងប្រទេសឡាវ។ ប្រទេសសឹង្ហបុរី មានការឆ្លងចំនួន ១ពាន់ ៥២២ករណី ច្រើនជាងគេ ខណៈប្រទេសឡាវ មានការឆ្លងចំនួន ៧ករណី តិចជាងក្នុងចំណោមប្រទេសទាំង ៤។ ប្រទេសប្រុយណេ, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ ប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៥ម៉ឺន ៤ពាន់ ៩៩៤ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៧៩៤នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៤លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕

ads banner