សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
អត្ថបទដោយ៖
ពលជ័យ
នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ ពិធីបើកកិច្ចប្រជុំនេះ គឺមានការអញ្ជើញចូលរួមពីបណ្ដាថ្នាក់ដឹកនាំអាស៊ាន និងបណ្តាថ្នាក់ដឹកនាំពិភពលោក ដែលពាក់ព័ន្ធទៅនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣នេះ យ៉ាងច្រើនកុះករផងដែរ៕
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត





