គណៈរដ្ឋមន្ត្រីថ្មីរូបជុំគ្នា នៅមុខវិមានរដ្ឋាភិបាលថៃ ប្តេជ្ញាបម្រើប្រជាជន

បាងកក៖ គណៈរដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Srettha Thavisin កាលពីថ្ងៃអង្គារ សប្តាហ៍នេះ បានថតរូបជុំគ្នា នៅមុខវិមានរដ្ឋាភិបាល។

លោក Srettha Thavisin និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកចំនួន៣៣រូបផ្សេងទៀត បានប្រមូលផ្តុំគ្នាថតរូបជាក្រុម បន្ទាប់ពីស្បថចូលកាន់តំណែង ហើយប្តេជ្ញាថា នឹងធ្វើការដោយមិនឈប់ឈរ និងបម្រើក្នុងនាមជារដ្ឋាភិបាល របស់ប្រជាជន។

លោក នាយករដ្ឋមន្ត្រី Srettha Thavisin បានទៅដល់អគារ ថៃគុនហ្វាត Thai-Khu-Fah ក្នុងរថយន្ត Lexus LM 350h ដែលរថយន្តប្រភេទនេះ មានលើកដំបូងគេ ក្នុងប្រទេសថៃ។

លោក Srettha Thavisin មកពីគណបក្ស ភឿថៃ ត្រូវបានសភាថៃតែងតាំងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី ២២ ខែសីហា បន្ទាប់ពីការពន្យារពេលជាច្រើនសប្តាហ៍ ដោយសារតែការមិនចុះសម្រុងគ្នាលើការបង្កើតក្រុមចម្រុះ ដែលដឹកនាំដោយគណបក្សដែលទទួលបានអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោត កាលពីខែឧសភា គឺគណបក្ស ផ្លាស់ទីទៅមុខ (Move Forward) ៕ ប្រភពពី The Nation

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner