សារធាតុគីមីប្លាស្ទិកប្រើប្រាស់ប្រចាំថ្ងៃអាចប៉ះពាល់ដល់ការអភិវឌ្ឍន៍របស់កុមារ

ហ្ស៊េរុយសាឡិម៖ សារធាតុគីមី Phthalates ត្រូវបានគេប្រើជាទូទៅនៅក្នុងប្លាស្ទិក ពេលនេះ ត្រូវបានអ្នកស្រាវជ្រាវរកឃើញថា ប៉ះពាល់ដល់ការអភិវឌ្ឍន៍ចំពោះក្មេងប្រុសម្នាក់ ទើបចេះដើរតេះតះ ហើយដែលការប៉ះពាល់នឹងសារធាតុគីមី ត្រូវបានបង្ហាញនៅក្នុងស្បូនរបស់ម្តាយ។

ការសិក្សាថ្មីនេះបានភ្ជាប់សារធាតុគីមីទៅនឹងបញ្ហានៃការអភិវឌ្ឍផ្លូវចិត្ត និងអាកប្បកិរិយាចំពោះក្មេងប្រុសអាយុ ២ ឆ្នាំ ដែលត្រូវបានលាតត្រដាង អំឡុងពេលត្រីមាសទី ១ នៃការមានផ្ទៃពោះ។

អ្នកនិពន្ធ Liron Cohen-Eliraz ដែលធ្វើការស្រាវជ្រាវ ដែលជាផ្នែកនៃការសិក្សាថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Hebrew University of Jerusalem ក្នុងប្រទេសអ៊ីស្រាអែល បាននិយាយថា «ការរកឃើញរបស់យើង … គូសបញ្ជាក់ពីផលប៉ះពាល់ សក្តានុពលនៃការប៉ះពាល់ ម្តាយទៅនឹង phthalates លើការអភិវឌ្ឍផ្លូវចិត្ត និងអាកប្បកិរិយា របស់កុមារ ជាពិសេស ក្នុងចំណោមក្មេងប្រុស” ។ .

លោកស្រី Liron Cohen-Eliraz បាននិយាយឲ្យដឹង តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់សាកលវិទ្យាល័យថា «ការសិក្សារបស់យើងបង្ហាញឲ្យឃើញថែមទៀត ពីភស្តុតាងជាក់ច្បាស់ ដែលបញ្ជាក់ពីតម្រូវការសម្រាប់ការយល់ដឹងអំពីបរិស្ថាន កាន់តែច្រើន និងរៀបចំសកម្មភាព ដើម្បីកាត់បន្ថយការប៉ះពាល់នឹងប្លាស្ទិក ដែលបង្កគ្រោះថ្នាក់ អំឡុងពេលមានផ្ទៃពោះ»។

សារធាតុគីមី phthalates ទាំងនេះត្រូវបានប្រើប្រាស់ ក្នុងកម្រាលឥដ្ឋ ប្រេងរំអិល សាប៊ូដុសខ្លួន សាប៊ូកក់សក់ និងអ្វីៗជាច្រើនទៀត។ សហរដ្ឋអាមេរិក បានហាមប្រាមការនាំចូល និងលក់របស់ក្មេងលេង និងផលិតផលថែទាំកុមារ ភាគច្រើន ដែលមានសារធាតុ phthalates ហើយរដ្ឋជាច្រើន មានការរឹតបន្តឹងរៀងៗខ្លួន៕

ប្រភពពី Usnews ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner