ក្មេងទំនើងពីរក្រុម បើកឆាកប្រយុទ្ធគ្នា ត្រូវកម្លាំងនគរបាលចាប់ ឃាត់ខ្លួនជិត១០នាក់

ភ្នំពេញ៖ នៅវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ មានក្មេងទំនើងពីរក្រុមដេញវាយគ្នាផ្អើល ពេញក្នុង បរិវេណ បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ភ្លាមៗនោះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ក៏បានធ្វើការ ឃាត់ ខ្លួនជិត១០នាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងមានយុវជន មួយក្រុមមានគ្នាបួននាក់ជិះម៉ូតូពីរ គ្រឿងចេញពីម្តុំមន្ទីរពេទ្យលោក សង្ឃ ឆ្ពោះ អង់តែនទួលគោក។ ខណៈពេលជិះមកដល់ស្រាប់តែមាន យុវជនមួយក្រុមទៀត ជាក្រុមមាន គ្នាប្រាំពីរទៅប្រាំបី នាក់ជិះម៉ូតូ ជាច្រើន គ្រឿងបានជិះមកក្បែររួចក៏យកជើងធាក់ទៅលើម៉ូតូក្រុមយុវជនមានគ្នាបួននាក់ (ដោយមិនដឹងថា យុវជនពីរក្រុមនេះមានជម្លោះអ្វី នឹងគ្នា នោះទេ )។

ភ្លាមៗនោះដែរក៏កើតជាជម្លោះដេញវាយគ្នាពេញ ផ្លូវរហូត ទៅដល់ក្នុងបរិវេណ ក្នុងបឹងកក់ក្បែរ ផ្លូវរថភ្លើង ។ ភាគីទាំងសង ខាង ខ្លះមានដុំថ្ម ខ្លះទៀតមានទាំងខ្សែក្រវាត់បានវាយប្រតាយ ប្រតប់និង គប់គ្នាយ៉ាងអានាធិបតេយ្យ។ ស្របពេលនោះក៏មានកម្លាំងល្បា តរបស់ សមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ បានឃាត់ខ្លួនក្មេងទំនើងទាំងពីរ ក្រុមនោះរួមទាំងវត្ថុតាងភ្លាមៗផងដែរ ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងចាត់ការតាមនីតិវិធី ៕ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner