សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធាន រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នៅ វិមាន ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រទី៨ ខែកញ្ញា ឆ្នាំ២០២៣ ។

ឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណ រដ្ឋកូរ៉េ នឹងបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណា ចក្រកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៣តបតាមការអញ្ជើញរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។

សូមជម្រាបថា នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបពិភាក្សា ការងារទ្វេភាគី ជាមួួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា ។

ក្នុងជំនួបនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្នើ ឯកឧត្តម គីម ជីន ព្យូ ជួយជំរុញលើកកម្ពស់ទំនាក់ទំនងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយ ទំាងស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ពោល ធ្វើយ៉ាងណាឱ្យទំនាក់ទំនងនៃ ប្រទេសទំាងពីរ បានឈានដល់ “ដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ” រួមទាំងវិនិយោគ និងពាណិជ្ជកម្ម។

សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ភាគីរដ្ឋសភាកូរ៉េ បន្ត គំាទ្រកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់នានា ដែលរដ្ឋាភិបាលប្រទេសទំាងពីរ(កម្ពុជា-កូរ៉េ)បានធ្វើកន្លងមក ដូចជាការនាំចូលផលិតផលពីកម្ពុជា អភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្មកែច្នៃ និងបន្តជួយជំរុញនិងគាំទ្ររដ្ឋាភិបាលកូរ៉េ បន្តការគាំទ្រដល់ពលករនិងពលរដ្ឋកម្ពុជា ដែលកំពុងបម្រើការ និងស្នាក់នៅក្នុងប្រទេសកូរ៉េ ។

ឯកឧត្តម គីម ជីន ព្យូ បានលើកឡើងថា ទំនាក់ទំនងប្រទេសកម្ពុជា និងកូរ៉េ មានការរីកចម្រើនជាលំដាប់ ទំាងវិស័យការទូតនិងពាណិជ្ជ កម្ម។ ការវិនិយោគនៅកម្ពុជារបស់កូរ៉េ បានកើនឡើងគួរឱ្យកត់សម្គាល់ នៅក្នុងវិស័យកសិកម្ម និងឧស្សាហកម្មរថយន្ត។
ប្រធានរដ្ឋសភាកូរ៉េ បានសន្យាថា នឹងខិតខំជំរុញការផ្តល់ជំនួយនានា ដល់កម្ពុជា នៅក្នុងនោះមានការបង្កើនកូតាពលករ បច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលសមត្ថភាពមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាជាដើម ។

គួរបញ្ជាក់ដែរថា សាធារណរដ្ឋកូរ៉េ បានដើរតួយ៉ាងសំខាន់ក្នុងការ ចូលរួមចំណែក ស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង និង កម្ចីសម្បទាននានា ជាពិសេសក្នុងវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស។ នៅឆ្នាំ២០២២ កូរ៉េបានផ្តល់ជំនួយ អភិវឌ្ឍន៍ចំនួន ១៥០លានដុល្លារ ដែលជាជំនួយធំបំផុតរបស់ កូរ៉េដល់កម្ពុជា ៕ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner