ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកថ្ងៃនេះអាចទទួលបានផលសម្រេច និងភាពចម្រើនរុងរឿងបាន។ ប៉ុន្តែក៏ទាមទារការចូលរួមយ៉ាងសកម្មភាពពីសំណាក់អ្នក ផ្ទាល់ផងដែរ។ អ្នកពិបាកនឹងសុំជំនួយពីមនុស្សនៅក្បែរខ្លួន ប៉ុន្តែនេះមិនមែនមានន័យថា អ្នកនឹងត្រូវសង្ស័យ ឬមិនមានភាពរីករាយចំពោះគេទាំងនោះទេ។ លើសពីនេះ សូមលោក អ្នកយកចិត្តទុកដាក់ជាពិសេសទៅលើទន្នន័យ ឬតួលេខ ដោយសារលោកអ្នកអាចជួបនឹង ការភ្លាំងភ្លាត់ខ្លះ ដែលអាចប៉ះពាល់ដល់ការងារបាន។ ពិនិត្យពិច័យឲ្យបានច្រើនជាមុន ទើបជាការល្អប្រសើរ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីព ណែនាំលោកអ្នកឲ្យវាយតម្លៃលើ ការងាររបស់ខ្លួនឯង។ កុំធ្វើសកម្មភាពប្រសិនបើអ្នកមិនជឿជាក់ទៅលើខ្លួនឯងទាំងស្រុង។ អ្នកគួរចំណាយពេលវេលាគិតបន្ថែម ពីព្រោះភាពមិនច្បាស់លាស់ គម្រោងការដែល មិនបានគិតគូរ និងធ្វើឲ្យអ្នកជាប់គាំងជាមួយស្ថានការណ៍បានយ៉ាងងាយ។ ក្រៅពីនេះ ប្រហែលជាអ្នកមិនគួរចាយវាយ ឬធ្វើការបណ្តាក់ទុននៅពេលនេះទេ ដោយសារបញ្ហា ហិរញ្ញវត្ថុតូចតាចអាចនឹងកើតមានឡើង។ សូមលោកអ្នកព្យាយាមបំពេញការងារ ធ្វើយ៉ាង ណាបង្ហើយការងារនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះមានបញ្ហាហិរញ្ញវត្ថុតិចតួចអាចនឹងកើត មានឡើង។ សូមប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុតក្នុងពេលធ្វើអាជីវកម្ម ឬមុខជំនួញ។ ព្យាយាម យ៉ាងណាកុំចូលរួមក្នុងសកម្មភាពវិនិយោគ។ ក្នុងពេលនេះ អ្នកនឹងជួបឳកាសច្រើន ដូច្នេះ សូមពិនិត្យវាយតម្លៃស្វែងរកលទ្ធភាពការងារណាដែលសក្តិសមនឹងវិជ្ជាជីវៈរបស់អ្នក។ ក្នុង នោះអ្នកមិនចាំបាច់ចាប់យកការងារច្រើននោះទេ ពីព្រោះវាសមល្មមដែលអ្នកនឹងទទួល បានផលច្រើន ត្រឹមតែការងារតែមួយក្តី។ ក្រៅពីនេះ សូមកុំចូលរួមក្នុងសកម្មភាពសន្ទនា លើប្រធានបទផ្សេងៗ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះសូមលោកអ្នកព្យាយាមវាយតម្លៃ ការងាររបស់អ្នកឲ្យបានល្អបំផុត។ កុំត្រេកត្រអាលជាមួយនឹងការងារដែលមើលឃើញ លទ្ធផលក្នុងពេលលឿន ពីព្រោះវាមិនអាចសម្រេចទៅបានតាមរូបភាពដែលអ្នកបានឃើញ នោះទេ។ សូមចំណាយពេលវេលា និងការតាំងចិត្តជាមួយការងារដែលមានទម្រង់ច្បាស់ លាស់ ហើយអាចទទួលផលបានល្អប្រសើរ បើទោះបីជាត្រូវចំណាយពេលវេលាយូរបន្តិច ក្តី។ ក្នុងថ្ងៃនេះ លោកអ្នកទទួលបានអារម្មណ៍ដ៏ជ្រះថ្លា គំនិតរស់រវើក និងលទ្ធភាពក្នុងការ បត់បែនទៅតាមកាលៈទេសៈ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពគ្រប់គ្រងការងារបានល្អ ពិសេសងាយយល់ពីបរិបទនៅជុំវិញខ្លួន ដែលករណីនេះអាចជួយឲ្យលោកអ្នកគេចផុតពី បញ្ហាបានដោយងាយ។ ហេតុនេះ ការងាររបស់អ្នកក្នុងពេលនេះជួបតែភាពចម្រើនលូត លាស់ និងភាពងាយស្រួល។ ក្រៅពីនេះ សូមកុំខ្លាចក្នុងការសុបិន្ត បើទោះបីជាចំពោះការងារ សំខាន់យ៉ាងណាក្តី ពីព្រោះអ្នកអាចធ្វើឲ្យការងារនោះសម្រេចទៅបានដោយងាយ។ ប៉ុន្តែ សូមលោកអ្នកកំណត់ទំនាក់ទំនងឲ្យស្ថិតក្នុងកំរិតដែលងាយគ្រប់គ្រងបាន។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំឲ្យលោកអ្នកចំណាយពេល វេលា និងកំលាំងកាយចិត្តដោះស្រាយការងារដែលកំពុងប្រមូលផ្តុំ។ ធ្វើយ៉ាងណា បញ្ចប់ ការងារដែលមាននៅលើតុរបស់អ្នក ហើយចូររក្សាទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន មិនឲ្យល្អកកករនឹងបញ្ហាតិចតួចនោះទេ។ សូមចងចាំថា អ្នកអាចដោះស្រាយរាល់ផល លំបាករបស់ការងារបាន ប្រសិនបើអ្នកចែកចាយបន្ទុកការងារឲ្យបានត្រឹមត្រូវ។ កុំប្រមូល យកការងាររបស់អ្នកដទៃ ឬការងារដែលមិនស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អ្នក។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ អស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ឥឡូវនេះមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់ ធ្វើសកម្មភាពនោះទេ ដូច្នេះសូមពន្យាពេលធ្វើការងារសំខាន់សិន ហើយរងចាំរហូតដល់ថ្ងៃ ក្រោយ។ សូមធ្វើកិច្ចការសាម័ញ្ញដែលមិនតម្រូវឲ្យមានការទទួលខុសត្រូវ។ ក្នុងពេលនេះ កាលវិភាគរបស់អ្នកគឺមានពេញព្រាបតែម្តង ដូច្នេះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ អ្នក។ ដូច្នេះចូរព្យាយាមរកពេលសម្រាកអោយបានត្រឹមត្រូវ និងធ្វើយ៉ាងណារក្សាតុល្យភាព រវាងសុខភាព និងការងា។ ក្រៅពីនេះ លោកអ្នកនឹងអាចកែលម្អស្ថានភាព និងដោយស្រាយ បញ្ហាបានក្រោមការយកចិត្តទុកដាក់។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថានឹងផ្តល់ជូន លោកអ្នកនូវការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ លោកអ្នកនឹងទទួលបានលាភសំណាងធំតាម រយៈការប្រឹងប្រែងរបស់អ្នក។ អ្នកក៏អាចធ្វើអ្វីៗបានដោយមិនចាំបាច់រំពឹងគិតច្រើនពេកទេ ដោយសារឳកាសល្អក៏មានច្រើន បញ្ហាក៏មិនអាចរំខានអ្នក ហើយមនុស្សដែលនៅជុំវិញខ្លួន របស់អ្នកកំពុងតែជួយជ្រោមជ្រែងលោកអ្នកខ្លាំង។ ក្រៅពីនេះ ថ្ងៃនេះជាពេលវេលាល្អ ប្រសើរបំផុតសម្រាប់រាល់ការសាកល្បង និងការសហការ ឬបណ្តាក់ទុន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមកំណត់ផែនការ អនុវត្ត។ សូមសំដៅទៅលើការងារដែលសំខាន់ ហើយជាការងារដែលសក្តិសមនឹងចំណេះ ជំនាញ និងសមត្ថភាពរបស់អ្នក។ ការរំពឹងវែងឆ្ងាយពេក ក៏ជាចំណុចអវិជ្ជមានដែរ។ អ្វីដែល អ្នកគួរតែធ្វើគឺផ្តោតការយកចិត្តទុកដាក់លើការងារដែលកំពុងមាននៅពេលនេះ ហើយមិន ចាំបាច់ត្រេកត្រអាលនឹងការផ្តល់ជូនផ្សេងៗនោះទេ ពីព្រោះភាពពិតជាក់ស្តែងមានតិចតួច ណាស់។ ក្នុងពេលនេះ អ្នកក៏ប្រហែលជាពិបាកគេចពីបញ្ហា ហេតុនេះសូមយកចិត្តទុកដាក់ អោយបានខ្ពស់បំផុត។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមព្យាយាមកំណត់ទំនាក់ទំនងរបស់អ្នក ជាមួយមិត្តរួមការងារ និងដៃគូជំនួញ។ បើអាចធ្វើបានសូមកុំចូលរួមក្នុងការប្រជុំពិភាក្សា ទាំងឡាយ ណាដែលទំនងជាមិនអាចស្វែងរកដំណោះស្រាយបាន។ ផ្ទុយទៅវិញ ប្រសិនបើ អ្នកអាចគ្រប់គ្រងស្ថានការណ៍នេះបាន គឺអ្នកនឹងជួបស្ថានភាពផ្លាស់ប្តូរដែលសំខាន់ៗ និង អាចទទួលបានភាពចម្រើនលូតលាស់យ៉ាងពេញចិត្តជាក់ជាមិនខាន។ ដោយឡែក ប្រហែលជាបំណងក្នុងការផ្លាស់ប្តូរកន្លែងការងារមិនគួរធ្វើនោះទេនៅពេលនេះ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការងាររបស់អ្នកមិនមានការផ្លាស់ប្តូរណាមួយគួរឲ្យចាប់ អារម្មណ៍នោះទេ។ អ្នកអាចបន្តការងារដែលកំពុងមាននាពេលបច្ចុប្បន្នបាន ហើយក៏មិនត្រូវ បន្ថយល្បឿនការងារនោះដែរ។ សូមព្យាយាមបង្កើតទំនាក់ទំនងដែលអាចទទួលបានការ គាំទ្រ និងបង្កើតលទ្ធភាពទទួលអំណោយផលបន្ថែម។ ក្នុងពេលស្របគ្នានេះ សូមកុំបោះ បង់អាកប្បកិរិយា និងពាក្យសំដីល្អ ពីព្រោះវាគឺជាយាន្តនាំទៅរកភាពជោគជ័យ។ ក្រៅពីនេះ លោកអ្នកនឹងអាចសម្រប ឬដោះស្រាយបញ្ហាបានល្អ ដោយមិនចាំបាច់ពឹងអាស្រ័យអ្នកដទៃ នោះទេ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកថ្ងៃនេះមានភាពរីកចម្រើន យ៉ាងខ្លាំង។ លោកអ្នកកំពុងដើរនៅលើផ្លូវដែលត្រឹមត្រូវ ហើយផលលាភក៏នឹងកើនទ្វេរដង ដូច្នេះសូមបន្តការងារជានិច្ច។ ក្នុងនោះ បំណងនៃការផ្លាស់ប្តូរទីកន្លែងការងារ គួរតែរងចាំ ដល់ពេលក្រោយទើបល្អប្រសើរជាង ដោយសារអំណោយផលពេលនេះល្មមគ្រប់គ្រាន់ឲ្យ អ្នកបន្តអាជីពរបស់អ្នកបាន។ ក្នុងពេលនេះ សូមកុំខ្លាចក្នុងការធ្វើផែនការ ទៅតាមបំណង ដែលអ្នកប្រាថា្ន ពីព្រោះបញ្ហាត្រូវបានដោះស្រាយ។ ក្រៅពីនេះ លោកអ្នកទទួលបាន អំណោយផលយ៉ាងប្រសើរការផ្តល់គំនិត ឬទស្សនៈផ្សេងៗ។
ចំណាំៈ
ឆ្នាំទាំង៤ រោង មមែ រកា កុរ រាសីឡើងខ្ពស់ត្រដែត។