គណៈស្ថាបត្យករកម្ពុជា ត្រូវគិតគូររៀបចំកសាងប្រវត្តិ របស់ខ្លួន ដោយផ្សាភ្ជាប់ទៅនឹងសច្ចធម៌ប្រវត្តិសាស្រ្តរបស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួង រៀបចំ ដែនដី នគរូបនីយកម្មនិងសំណង់ បានមាន ប្រសាសន៍ ថា កម្ពុជា ជាប្រទេសដែលមានអរិយធម៌រុងរឿង ជាអ្នក សាងអង្គរដែលជាសំណង់ ស្ថាបត្យកម្មខ្មែរបុរាណដ៏អស្ចារ្យ ការ កសាង រាជធានីខេត្តក្រុង ក្នុង សម័យ អាណានិគមបារាំង និងបន្ត បន្ទាប់ រហូត ដល់ បច្ចុប្បន្ន ដែលកម្ពុជា មានការឯកភាពជាតិ និងសុខសន្តិភាពពេញ លេញ។ ជាក់ស្តែង ការ សាង សង់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោម ការដឹក នាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា គឺជាការបើក ទំព័រ សករាជថ្មីក្នុងសហសម័យកម្ពុជានៃ ស្ថាបត្យ កម្មខ្មែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា គណៈស្ថាបត្យករកម្ពុជា ត្រូវដើរតួនាទី តម្រង់ទិស វាយតម្លៃ និងប្រឹក្សាយោបល់ក្នុងការរៀបចំន គ រូបនីយកម្មកម្ពុជា។
ឯកឧត្តម សាយ សំអាល់ ក៏បានណែនាំឱ្យមានការចូលរួម ពីគ្រប់ ភាគីពាក់ព័ន្ធ រួមទាំងថ្នាក់ដឹកនាំក្រសួង គណៈស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា សមាគមលំនៅឋាន សមាគមអ្នកសាងសង់ អ្នកនាំចូលគ្រឿងសំណង់នានា មកចូលរួមត្រួតពិនិត្យ និងផ្តល់ មតិយោបល់លើប្លង់សាងសង់នានានាពេលអនាគត ដោយគិតគូរ លើការរៀបចំផ្ទះសម្បែង ធ្វើយ៉ាងណាជាផ្ទះសម្បែងដែលគួរឱ្យ ចង់រស់នៅ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាស់ បានសម្ដែងនូវការ គាំទ្រ ក្នុងការផ្តល់គោរមងារ ជូនឥស្សរជនជាន់ខ្ពស់ដែលមាន គុណូបការៈក្នុង ការដឹកនាំ និងស្ថាបនាជាតិ ព្រមទាំងស្ថាបត្យករ ដែលបានប្រកបវិជ្ជាជីវៈ អស់រយៈពេលវែង និងបានគាំទ្រទាំងផ្នែកថវិកា និងបច្ចេកទេស។

ការថ្លែងឡើងបែបនេះ របស់ ឯកឧត្តម សាយ សំអាល់ កាលពី ព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំជីវភាពរបស់ ក្រសួងរៀប ចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍន ភាពការងារ និងទិសដៅអនុវត្តការងារបន្តរបស់គណៈស្ថាត្យករកម្ពុជា៕ ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner