មន្រ្តីជាន់ខ្ពស់រុស្ស៊ី និងចិនចូលរួមព្យុហយាត្រាថ្ងៃខួបបង្កើតប្រទេសកូរ៉េខាងជើង

ព្យុងយ៉ាង៖ កូរ៉េខាងជើងបានប្រារព្ធខួបលើកទី៧៥ នៃការបង្កើតប្រទេសរបស់ខ្លួន ជាមួយនឹងការធ្វើព្យុហយាត្រាមួយ ដែលមានការចូលរួមពីលោក គីម ជុងអ៊ុន និងគណៈប្រតិភូជាន់ខ្ពស់មកពីចិន និងរុស្ស៉ី។

កូរ៉េខាងជើងយកថ្ងៃទី៩ ខែកញ្ញា ជាថ្ងៃប្រារព្ធខួបបង្កើតប្រទេសរបស់ខ្លួនជារៀងរាល់ឆ្នាំ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ព្យុហយាត្រាទាហានប៉ារ៉ាត្រូវបានធ្វើឡើងនៅឯទីលាន គីម អ៊ីលស៊ុង ក្នុងរដ្ឋធានីព្យុងយ៉ាង នៅថ្ងៃទី៨ ខែកញ្ញា ដើម្បីប្រារព្ធខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉។

នាឱកាសនោះដែរ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសារមួយទៅកាន់លោក គីម ជុងអ៊ុន ក្នុងការប្រារព្ធខួបលើកទី៧៥ នៃការបង្កើតប្រទេសរបស់ខ្លួន ដោយលោក ពូទីន បានអំពាវនាវឱ្យប្រទេសទាំងពីរពង្រីកទំនាក់ទំនងទ្វេភាគីទ្វេភាគីលើគ្រប់វិស័យ។ ចំណែកប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក៏បានអបអរសាទរដល់លោក គីម ជុងអ៊ុន ក្នុងប្រារព្ធខួបលើកទី៧៥ នៃការបង្កើតប្រទេសរបស់ខ្លួនផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner