សម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាមានសមត្ថភាពក្នុងការដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើន
អត្ថបទដោយ៖
ពលជ័យ
ភ្នំពេញ៖លោក ហេង សំណាង ប្រធានសមាគមយុវជនខ្មែរមហានគរបានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិតជាសមត្ថភាពពោរពេញទៅដោយសក្តានុពល ក្នុងការដឹកនាំនាវាកម្ពុជាឲ្យកាន់តែរីកចម្រើនរុងរឿងទៅមុខជាលំដាប់។
ការបញ្ជាក់នេះក្នុងកម្មវិធីការចែករំលែកក្តីស្រឡាញ់ និងស្នាញញឹម ដែលរៀបចំដោយបណ្តុំអង្គការសង្គមស៊ីវិល ដោយមានការចូលរួមពីយុវជនសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ១២០នាក់ចូលរួម នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ក្នុងឱកាសនេះដែរប្រធានសមាគមយុវជនខ្មែរមហានគរ ក៏បាន អំពាវនាវដល់ក្រុមនិន្នាការប្រឆាំងគួរបញ្ឈប់វប្បធម៌លាបពណ៌ ប្រឌិតរឿងមិនពិត ញុះញង់ឱ្យសារធារណជនជាតិ និងអន្តរជាតិ វាយតម្លៃជាតិសាសន៍ឯងក្នុងតម្លៃមិនល្អ៕ដោយ៖ពលជ័យ