ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ កោតសរសេីរក្រុមលេខាធិការដ្ឋាន ដែលយកចិត្តទុកដាក់បំពេញការងារតាមតួនាទីភារកិច្ច ដែលថ្នាក់លើប្រគល់ជូន

(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងកោតសរសេីរចំពោះក្រុមលេខាធិការដ្ឋាន ដែលបានយកចិត្តទុកដាក់បំពេញការងារតាមតួនាទីភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន ទទួលបានលទ្ធផលល្អប្រសើរ និងបានកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានរួមគ្នាទាំងកម្លាំងកាយចិត្ត ថវិកា និងសម្ភារៈ ដើម្បីជួយដោះស្រាយសម្រាលនូវការលំបាករបស់បងប្អូនអតីតយុទ្ធជនយើង ដែលមានជីវភាពលំបាកខ្វះខាត បានទាន់ពេលវេលា ។

ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារសម្រេចបានក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣ និងដាក់ចេញទិសដៅ សម្រាប់អនុវត្តបន្ត នៅថ្ងៃទី៨កញ្ញា ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំ បំពេញ បន្ថែម លេីរបាយការណ៍ លទ្ធផល ការងារ រយៈពេល ៩ ខែ និង ទិសដៅ ដែល ត្រូវ អនុវត្ត ន៍ បន្ត ព្រមទាំង បាន ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់ក្រុមការងារលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលត្រូវអនុវត្តបន្តចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យបន្ថែមទៀត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានទូលថ្វាយស្នើសុំព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រទានគ្រឿងឥស្សរិយយសការពារជាតិ ជាលេីកទី២ ជូនដល់បងប្អូនអតីតយុទ្ធជនកម្ពុជាយើង នឹងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងឯកឧត្តមអភិបាលខេត្តកំពង់ធំ ដែលបានចំណាយថវិកាជួយឧបត្ថម្ភជូនដល់បងប្អូនអតីតយុទ្ធជនក្នុងពិធីទទួលបាននូវមេដាយការពារជាតិនេះផងដែរ ៕

ដោយ ៖ ប៊ុន រដ្ឋា

ads banner